ក្រោយមានការរិះគន់ មន្ទីរសាធារណការ រាជធានីភ្នំពេញ ចេញមុខបកស្រាយ ចំពោះបញ្ហាស្ពានអាកាសថ្មើជើង នៅផ្លូវជាតិលេខ៤


ភ្នំពេញ៖ ក្រោយពីមានការរិះគន់ យ៉ាងចាស់ដៃពីសំណាក់ ប្រជាពលរដ្ឋចំពោះ ស្ពានអាកាសថ្មើជើងនៅផ្លូវជាតិលេខ៤ នៅថ្ងៃទី២៥ ខែ មេសា នេះមន្ទីរសាធារណកា​រាជធានីភ្នំពេញបានចេញមកបកស្រាយ ថាកម្រាលបេតុងសងខាងផ្លូវ ជាច្រកចូលចំណត និងចូលលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ មិនមែនផ្លូវ សម្រាប់យានយន្ត ធ្វើដំណើរទេ ។ សូមរំលឹកថា ក្រោយបើកឲ្យដំណើរការស្ពានអាកាសថ្មើជើងនៅផ្លូវជាតិលេខ៤ មានសាធារណជនជាច្រើនបានរិះគន់ពីបញ្ហាគំនរសម្រាម និងមានការចរាចរយានយន្ត នៅលើកម្រាលបេតុងសងខាងផ្លូវដែលជាហេតុធ្វើឲ្យពិបាកធ្វើដំណើរ និងមានជិះក្លិនស្អុយពីគំនរសម្រាមផងដែរ។ យោងតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឲ្យដឹងថា” ក្នុងខណ:ពេលនេះ ការដ្ឋានកំពុងដំណើរការសាងសង់ ដែលចំពោះមុខនឹងតម្លើងស្លាកសញា គូសគំនូសចរាចរ ភ្លើងស្តុប ដើម្បីរៀបចំសុវត្ថិភាពនិងលំហូរចរាចរអោយបានល្អប្រសើរ”៕

ប្រភព៖ dep-news.com

Submit a Comment

Your email address will not be published. Required fields are marked *

Show Buttons
Hide Buttons