ចង់កុំឱ្យខួរក្បាលគិតស្ទក់ៗ អនុវត្តសកម្មភាព ៣ ចំណុចនេះ ដើម្បីឱ្យខួរក្បាលចងចាំ និងគិតបានរហ័ស!

​ការចងចាំ​ល្អ​ជួយ​មនុស្ស​ធ្វើ​សកម្មភាព​ប្រចាំថ្ងៃ​បានល្អ​។ ក្នុង​លក្ខខណ្ឌ​នេះ អ្នក​ត្រូវ​ដឹងថា​អ្វីដែល​អាចជួយ​ឱ្យ​អ្នកមាន​ការចងចាំ​ល្អ​បាន​។ មាន​សកម្មភាព​ជាច្រើន និង​របប​អាហារ ជួយ​ឱ្យ​ខួរក្បាល​របស់​អ្នកមាន​ការចងចាំ​បាន​ល្អ​។​

​ ​របប​អាហារ​និង​សកម្មភាព​ទាំងនោះ​រួមមាន​៖
​ ​១. អាហារ​ជួយ​ដល់​ការចងចាំ​រួមមាន​ត្រី (​ត្រី​សា​ម៉ុង សា​ឌី​ន ធូ​ណា ។​ល​។​) ផ្លែឈើ ពពួក​បន្លែ​ពណ៌​បៃតង​។​
​ ​២. ការធ្វើ​លំ​ហាត់ប្រាណ​ផ្នែក​រាងកាយ និង​កាត់បន្ថយ​សកម្មភាព​ដូចជា​មើល​ទូរទស្សន៍​ច្រើន​ម៉ោង​ជាដើម​។ ហើយ​លំ​ហាត់ប្រាណ​មួយទៀត​គឺ​លំ​ហាត់ប្រាណ​ខួរក្បាល​ដូចជា​ការគិត​លេខ ធ្វើតេស្ដ​ល្បងប្រាជ្ញា និង​សកម្មភាព​សង្គម​។​ល​។​
​ ​៣. គេង​ឱ្យបាន ៦ ទៅ ៧ ម៉ោង​។ កង្វះ​ការ​គេង​ក៏​អាចធ្វើឱ្យ​មុខងារ​ខួរក្បាល​មួយចំនួន​ខូច​ដែរ​៕

Submit a Comment

Your email address will not be published. Required fields are marked *

Show Buttons
Hide Buttons