​​បើ​ខ្សោយ​ខាង​ទំនាក់ទំនង​​ ​អ្នក​គួរ​ព្យាយាម​ពង្រឹង​វា​​តាមរយៈ​វិធី​​ទាំង​៦​ចំណុច​នេះ​!​

ការ​ទំនាក់ទំនង​​ ​គឺ​ពិត​ជា​សំខាន់​ខ្លាំង​ណាស់​​​ ​មិន​ថា​ធ្វើការ​​ ​រកស៊ី​ ​ឬ​ ​សិក្សា​នោះ​ឡើយ​ ​ព្រោះ​វា​ជា​ស្ពាន​មួយ​ដែល​ឲ្យ​អ្នក​ដើរ​ឆ្លង​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​បាន​។ ​មិន​ថា​ ​​​អ្នក​ជា​មនុស្ស​ឆ្លាត​ ​ឬ​ ​ពូកែ​ប៉ុណ្ណា​ទេ​ ​ប៉ុន្តែ​​បើ​ខ្សោយ​ការ​ទំនាក់ទំនង​ហើយ​ ​នោះ​​​នឹង​ធ្វើ​ឲ្យ​អ្នក​​មិន​អាច​ជោគជ័យ​ក្នុង​ជីវិត​ដោយ​ងាយ​នោះ​ឡើយ​។ ​ ​​បើ​មាន​បញ្ហា​ខ្សោយ​ផ្នែក​ទំនាក់ទំនង​​ ​អ្នក​គួរ​តែ​ខិតខំ​ធ្វើ​យ៉ាង​ណា​ពង្រឹង​វា​ឲ្យ​​កាន់​តែ​ឆាប់​កាន់​តែ​ល្អ​។

ខាងក្រោម​នេះ​​ ​ជា​គន្លឹះ​សំខាន់ៗ​ដែល​អាច​ជួយ​អ្នក​បាន​៖

១) ​ជឿជាក់​លើ​​ខ្លួន​ឯង​៖​ ​​គ្មាន​នរណា​ម្នាក់​អាច​ជឿជាក់​លើ​អ្នក​ឡើយ​ ​ប្រសិនបើ​​សូម្បី​តែ​ខ្លួន​ឯង​ក៏​មិន​ជឿជាក់​ផង​នោះ​ ​មានន័យថា ​វា​ត្រូវ​តែ​ចាប់​ផ្តើម​ពី​ខ្លួន​អ្នក​ជា​មុន​សិន​។ ​អ្នក​ត្រូវ​តែ​មាន​គំនិត​សុទិដ្ឋិនិយម​ចំពោះ​ ​សមត្ថភាព​របស់​ខ្លួន​ ​ដោយ​ព្យាយាម​ធ្វើ​វា​ឲ្យ​អស់​ពី​សមត្ថភាព​ ​ហើយ​ចាត់ទុក​កំហុស​ឆ្គង់​ជា​មេរៀន​ដ៏​ល្អ​សម្រាប់​អ្នក​​​ទៅ​ថ្ងៃ​ក្រោយ​។ ​ដូច្នេះ​កុំ​ស្ទាក់ស្ទើរ​តទៅ​ទៀត​ ​ពោល​គឺ​ត្រូវ​តែ​មាន​ស្មារតី​ក្នុង​ការ​​ធ្វើ​អ្វី​ដែល​ចង់​ធ្វើ​។

២) ​​ត្រូវ​យល់​ឲ្យ​ច្បាស់​អំពី​អ្វី​ដែល​ខ្លួន​ចង់​បាន​៖ ​ក្នុង​ពេល​សន្ទនា​ ​ឬ​ ​ទំនាក់ទំនង​ជាមួយ​នរណា​ម្នាក់​ ​គឺ​​ត្រូវ​​ប្រាកដ​ថា ​អ្នក​មាន​គោលដៅ​ច្បាស់​លាស់​ ​ថា​ខ្លួន​ចង់​​បាន​អ្វី​ឲ្យ​ប្រាកដ​​ ​​ដើម្បី​ប្រើប្រាស់​ភាសា​សំដៅ​ទៅ​លើ​គោលដៅ​នោះ​។ ​បើ​កាល​ណា​អ្នក​ ​មិន​បាន​កំណត់​ឲ្យ​ច្បាស់​នោះ​ទេ​ ​វា​នឹង​ធ្វើ​ឲ្យ​ការ​ទំនាក់ទំនង ​ឬ ​ការ​សន្ទនា​​របស់​អ្នក​​ហាក់​ដូច​ជា​គ្មាន​ន័យ​ ​ហើយ​ភាគី​ម្ខាង​ទៀត​ក៏​មិន​ចង់​មាន​ទំនាក់ទំនង​វែងឆ្ងាយ​អ្វី​ទៀត​ដែរ​។

៣) ​និយាយ​​ឲ្យ​ខ្លី​តែ​ខ្លឹម​៖​ ​ក្នុង​ពេល​សន្ទនា​គ្នា ​គឺ​ត្រូវ​តែ​ប្រាកដ​ថា ​អ្វី​ដែល​អ្នក​និយាយ​នោះ​​ ​គឺ​​មិន​ច្រើន​ពេក​​​​ ​តែ​​ច្បាស់ៗ​។ ​​មានន័យ​ថា ​មិន​ត្រូវ​និយាយ​ច្រើន​ពេក​ទេ​ ​ព្រោះ​ថា​ពេល​ខ្លះ​និយាយ​កាន់តែ​ច្រើន​ ​គឺ​អត់ប្រយោជន៍​កាន់​តែ​ច្រើន​ ​ហើយ​អាច​បង្ក​បញ្ហា​ទៀត​ក៏​មាន​។ ដូច្នេះ​ហើយ​ ​ត្រូវ​ព្យាយាម​​និយាយ​អ្វី​ដែល​មាន​ប្រយោជន៍​ ​ឲ្យ​ភាគី​ម្ខាង​ទៀត​​មិន​មាន​ការ​ធុញទ្រាន់។

៤) ​ស្តាប់​អ្នកដទៃ​៖​ ​ក្នុង​ពេល​ទំនាក់ទំនង​ ​​គឺ​ត្រូវ​ស្ដាប់គ្នា​ទៅវិញ​ទៅមក​ ​ហើយ​ក៏​ត្រូវ​និយាយ​ម្តង​ម្នាក់​ដែរ​។ ​មនុស្ស​មួយ​ចំនួន​ពូកែ​ខាង​និយាយ​ ​ប៉ុន្តែ​មិន​ពូកែ​ស្តាប់​នោះ​ឡើយ​ ​ជា​ហេតុ​ធ្វើ​ឲ្យ​ភាគី​ម្ខាង​ទៀត​មិន​សប្បាយ​ចិត្ត​នោះ​ឡើយ​។​ ​ម្យ៉ាង​វិញ​ទៀត​ ​នៅ​ពេល​អ្នក​មិនព្រម​ស្តាប់​គេ​ឲ្យ​បាន​ច្រើន​ ​អ្នក​ក៏​មិន​អាច​យល់​ពី​ជម្រៅ​ចិត្ត​​ ​ឬ​ ​បំណង​របស់​គេ​នោះ​ឡើយ​។

៥) ​ញញឹម​ឲ្យ​បាន​ច្រើន​៖​​ ​​ក្នុង​ការ​ទំនាក់ទំនង​ល្អ​ ​វា​ត្រូវ​តែ​ចាប់ផ្តើម​ចេញ​ពី​ស្នាម​ញញឹម​​របស់​មនុស្ស​ម្នាក់ៗ​ជា​មុន​សិន​ ​ព្រោះ ​គ្មាន​នរណា​ចង់​និយាយ​ ​ឬ​ ​​ពិភាក្សា​អ្វី​ឡើយ​​បើ​​មុខ​របស់​អ្នក​ស្អុយ​រហូត​នោះ​។ ​ដូច្នេះ​ហើយ​ ​ដើម្បី​​​មាន​ទំនាក់ទំនង​ល្អ​​ ​អ្នក​​មិន​គួរ​កំណាញ់​ស្នាម​ញញឹម​នោះ​ឡើយ​ ​មានន័យ​ថា ​ញញឹម​កាន់​តែ​ច្រើន​ ​គឺ​កាន់​តែ​​ល្អ​។

៦) ត្រូវពឹងលើខ្លួនឯង៖ ដើម្បីទទួលបាននូវទំនាក់ទំនងល្អនិងភាពជឿជាក់ពីអ្នកណាម្នាក់ មិនត្រូវពឹងនណាម្នាក់ឲ្យធ្វើតំណាងខ្លួនយើងនោះទេ៕ សុំទោសខុសត្រូវយ៉ាងណាវាគ្រាន់តែជាមតិរបស់ខ្ញុំទេ៕

Submit a Comment

Your email address will not be published. Required fields are marked *

Show Buttons
Hide Buttons