អ្នកជំនាញបរទេស ពន្យល់ពីបច្ចេកវិទ្យាថ្មី សម្រាប់ទប់ស្កាត់វាយប្រហារតាមប្រព័ន្ធ Internet សម្រាប់ស្ថាប័នហិរញ្ញវត្ថុ

12465766_217887078543802_1543211405293096674_o
ក្រុមហ៊ុន Campura Triangulum Corporation បានរួមគ្នាជាមួយក្រុមហ៊ុន Palo Alto Networks បង្កើតសិក្ខាសាលាជា លើកដំបូង នៅក្នុងប្រទេសកម្ពុជា ដែលស្តីអំពី Cybersecurity for Financial Services ដើម្បីផ្ដល់ព័ត៌មានថ្មីៗ នៅលើផលិតផល ដែលជួយទប់ស្កាត់លើការ គំរាមកំហែងតាមបណ្ដាញអ៊ីនធឺណិត និងនិន្នាការលើដំណោះស្រាយប្រពន្ធ៍ security សំរាប់ស្ថាប័ន ធនាគារ មីក្រូហិរញ្ញវត្ថុនានា។

សិក្ខាសាលានេះបាន ប្រព្រឹត្ដិទៅនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ នៅសណ្ឋាគារ InterContinental Phnom Penh ដោយបានមានការ ចូលរួម ពីសំណាក់់អតិថិជនជាច្រើន។

ក្នុងសិក្ខាសិលានេះ លោក Sokleap Bun ដែលជា Head of Pre-Sales Department របស់ក្រុមហ៊ុន Campura បានថ្លែងអំណរគុណ ចំពោះក្រុមហ៊ុន Palo Alto Networks ដែលបានសហការបង្កើត សិក្ខាសាលានេះ និងជាពិសេសអរគុណ ទៅដល់សំណាក់អតិថិជន ទាំងអស់ ដែលបានចូលរួមនាពេលព្រឹកនេះ។ លោកបញ្ជាក់បន្ថែមថា Palo Alto គឺជាផលិតផល ដែលមានការពេញនិយម និងកំពុង ឈានមុខគេ ព្រមទាំងបាន ផ្ដល់នូវដំណោះស្រាយ ដ៏ល្អបំផុតជូនដល់អតិថិជន នូវប្រព័ន្ធសុវត្តិភាពសំរាប់ Financial Services។

ដោយឡែក លោក Vincent Oh ដែលជា ASEAN System Engineer Director របស់ក្រុមហ៊ុន Palo Alto Networks បានធ្វើបទបង្ហាញ យ៉ាងក្បោះក្បាយ ថាស្ថាប័នហិរញ្ញវត្ថុលូតលាស់ ហើយប៉ុន្តែនៅតែមានការប្រកួតប្រជែង នៅក្នុងទីផ្សារបច្ចេកវិទ្យាផ្សេងៗ។ យ៉ាងណាមិញ ដោយសារតែបច្ចុប្បន្ន មានការវាយប្រហារតាមបណ្ដាញអ៊ីនធឺណិត នៅក្នុងស្ថាប័ននានា។ ដូច្នេះ Palo Alto Networks ត្រូវបានបង្កើតឡើង ដើម្បីដោះស្រាយពីការគំរាមកំហែងទាំងនេះ ដោយវិធីសាស្រ្តក្នុងការភ្ជាប់បណ្តាញ Security ដើម្បីងាយស្រួល ក្នុងការគ្រប់គ្រងប្រព័ន្ធ Network និងលុបបំបាត់ហានិភ័យផ្សេងៗ។

ជាចុងក្រោយ លោក Vincent Oh បានថ្លែងអំណរគុណ ទៅដល់សំណាក់់អតិថិជនទាំងអស់ ដែលបានចូលរួមក្នុងសិក្ខាសិលានាពេល ព្រឹកនេះ ហើយលោកសង្ឃឹមជឿជាក់ថា ផលិតផលរបស់ Palo Alto គឺជាជំរើសដ៍ល្អប្រសើរអតិថិជន ប្រើប្រាស់នាពេលអនាគត៕

ប្រភព៖ www.freshnewsasia.com

Submit a Comment

Your email address will not be published. Required fields are marked *

Show Buttons
Hide Buttons