ចង់​​ជោគជ័យ ​លោក​អ្នក​​បាន​អនុវត្ត​ទម្លាប់​ល្អៗ​ចំនួន ៨ យ៉ាង​នេះ​ហើយ​ឬនៅ?

IMG_1173
មនុស្ស​គ្រប់គ្នា​តែង​​ប្រាថ្នា​ភាព​ជោគជ័យ តែ​លទ្ធផល​វា​មិន​ដូច​គ្នា​នោះ​ទេ។ អ្នក​ខ្លះ​​ក៏​ទទួល​បាន​ជោគជ័យ​តាម​បំណង​ប្រាថ្នា​របស់​ខ្លួន​ទៅ ខណៈ​ដែល​អ្នក​ខ្លះ​ទៀត​បាន​ត្រឹមតែ​អង្គុយ​សោក​ស្តាយ​ស្រណោះ​​មិន​សម្រេច​អ្វី​បាន​​ជា​ដុំកំភួន​នោះ​ឡើយ។

មក​ដល់​ចំណុច​នេះ​បាន​​ធ្វើ​ឲ្យ​គេ​នឹកឃើញ​ដល់​ទម្លាប់​មួយ​ចំនួន​​រវាង​អ្នក​ជោគជ័យ និង បរាជ័យ។ ជា​លទ្ធផល​ក្នុង​ចំណោម​ទម្លាប់​ទាំង​នេះ ​គេ​សង្កេត​ឃើញ​ថា អ្នក​ជោគជ័យ​ជា​ទូទៅ​​បង្ហាញ​លក្ខណៈ​សម្បត្តិ​សំខាន់ៗ​ចំនួន ៨ នេះ​ដែល​ប្រិយមិត្ត​អាច​យក​មក​រៀន​សូត្រ​ធ្វើ​ជា​បទពិសោធន៍​បាន។

១) ​អ្នក​ជោគជ័យ ​មិន​ដែល​ដោះសា​​ចំពោះ​កំហុស​របស់​ខ្លួន​ទេ​។ ប៉ុន្តែ​​បុគ្គល​ទាំង​នេះ​​​រៀន​សូត្រ​ និង អភិវឌ្ឍ​​ខ្លួន​ពី​កំហុស​ទាំងនោះ​។​

២) អ្នក​ជោគជ័យ​ មិនដែល​ត្អូញត្អែរ​ចំពោះ​អ្វីៗ​ដែល​មិន​ស្របតាម​បំណង​របស់​ខ្លួន​ឡើយ​។ ប៉ុន្តែ​បុគ្គល​ទាំង​នេះ​​នឹង​ព្យាយាម​ដោះស្រាយ​ឲ្យ​ទាល់​តែ​បាន។

៣) ​អ្នក​ជោគជ័យ​ មិន​ដែល​ចម្លង​ក្បូន​ពី​អ្នកដទៃ​ដើម្បី​ទទួល​បាន​​ជ័យ​ជំនះ​ ឬ​ ជោគជ័យ​ក្នុង​ជីវិត​នោះ ទេ។ ប៉ុន្តែ ​បុគ្គល​ទាំង​នេះ​​បង្កើត​អ្វី​ថ្មី​ដោយខ្លួនឯង។

៤) ​អ្នក​ជោគជ័យ​មិន​ដែល​ចុះញ៉ម​ ឬ សម្ងំ​ដេកដួល​នោះ​ទេ នៅ​ពេល​បរាជ័យ​នឹង​រឿង​អ្វី​មួយ​​។ ប៉ុន្តែ​​បុគ្គល​ទាំង​នេះ​នឹង​ក្រោកឈរ​ឡើង​ ធ្វើ​កិច្ចការ​នោះ​វិញ​ ​កាន់តែ​ខ្លាំង​ឡើង។

៥) អ្នក​ជោគជ័យ​ មិនដែល​ព្រងើយកន្តើយ​នឹង​ភាព​ខ្សោយ និង ទម្លាប់​អាក្រក់​របស់​ខ្លួន​នោះ​ទេ ។ ប៉ុន្តែ​បុគ្គល​ទាំង​នេះ​​នឹង​កែប្រែ​ចំណុច​ទាំង​នេះ​​។

៦) អ្នក​ជោគជ័យ​មិន​ដែល​បោះបង់​ឡើយ នៅ​ពេល​ដែល​ជួប​ស្ថានការណ៍​លំបាកៗ។ ប៉ុន្តែ​ពួកគេ​​នឹង​ព្យាយាម​ជំនះ​​រហូត​ជោគជ័យ​។

​៧) អ្នក​ជោគជ័យ​មិនដែល​បន្ទោស​អ្នកដទៃ ចំពោះ​កំហុស​របស់​ខ្លួន​នោះ​ទេ ពោល​គឺ​ពួកគេ​តែង​​ទទួលខុសត្រូវ​រាល់​អ្វី​ដែល​ខ្លួន​បាន​ធ្វើ​។

​៨) ​​អ្នក​ជោគជ័យ​មិន​និយាយ​ដើម​ ឬ និយាយ​អ្វី​មិនល្អ​ពី​អ្នកដទៃ​នោះ​ទេ ។ ប៉ុន្តែ ​បុគ្គល​ទាំង​នេះ គឺជា​មនុស្ស​ដែល​មាន​ចិត្ត​ទូលាយ៕

ប្រភព៖ www.thebnews.com

Submit a Comment

Your email address will not be published. Required fields are marked *

Show Buttons
Hide Buttons