សៀវភៅ ៦ ក្បាល​ដែល​អ្នក​មាន​ចក្ខុវិស័យ​ចង់​ក្លាយ​ជា​អ្នក​ដឹក​នាំ​គួរ​តែ​អាន

b4d0cf39355630a256711f7ac54fd329

១) សៀវភៅ The Shallows: What the Internet Is Doing to Out Brains

សៀវភៅ The Shallows ជា​ស្នាដៃ​និពន្ធ​របស់​លោក Nicholas Carr តាម​រយៈ​សៀវភៅ​របស់​លោក​បាន​បង្ហាញ​ថា អ៊ីនធឺណិត បាន​បម្រើ​ឲ្យ​មនុស្ស​នូវ​ព័ត៌មាន​ច្រើន​ឥតគណនា ដែល​អាច​ធ្វើ​ឲ្យ​មនុស្ស​មាន​ការ​បណ្តុះ​នូវ​គំនិត ថ្មីៗ​ ប្រសិន​បើ​មនុស្ស​ចេះ​ប្រើប្រាស់​វា​ឲ្យ​ត្រូវ​ចំ​គោលដៅ។

២) សៀវភៅ Getting to Plan B: Breaking Through to a Better Business Model

Getting to Plan B ជា​សៀវភៅ​ក្រោម​ស្នាដៃ​និពន្ធ​របស់​លោក John Mullins និង Randy Komisar ដែល​អ្នក​ទាំង​ពីរ​បង្រៀន​ពី​របៀប​នៃ​ការ​ធ្វើ​វិភាគ​ឲ្យ​ស៊ី​ជម្រៅ​ដើម្បី​ស្វែង​រក​ការពិត​ណា​មួយ​ដែល​ផ្តល់​អត្ថប្រយោជន៍​មក​វិញ​នូវ​ក្នុង​ពិភព​អាជីវកម្ម​ពិត។
៣) សៀវភៅ Get a Grip: How to Get Everything You Want From Your Entrepreneurial Business
សៀវភៅ Get a Grip ជា​ស្នាដៃ​និពន្ធ​របស់​លោក Gino Wickman និង Mike Paton អ្នក​ទាំង​ពីរ​បាន​បង្ហាញ​ពី​វិធី​សាស្ត្រ ដើម្បី​ទទួល​ជោគជ័យ​ក្នុង​អាជីវកម្ម ដោយ​បង្ហាញ​ពី​ភាព​ខ្លាំង​ទាំង ៦ ក្នុង​វិស័យ​អាជីវកម្ម​ដូចជា ចក្ខុវិស័យ មនុស្ស ទិន្នន័យ បញ្ហា ដំណើរ​ការ និង ការ​អូសទាញ។

៤) សៀវភៅ Scaling Up: How a Few Companies Make It… and Why the Rest Don’t

Scaling Up ជា​ស្នាដៃ​និពន្ធ​របស់​លោក Verne Harnish ដែល​ជា​ស្ថាបនិក​នៃ​ក្លឹប Entrepreneur Organization លោក​បាន​បង្ហាញ​ពី​វិធី​សាស្ត្រ​ដើម្បី​ឲ្យ​អាជីវកម្ម​លូត​ទៅ​មុខ តាម​រយៈ​មធ្យោបាយ​ចំនួន ៤ ដូចជា ធនធាន​មនុស្ស យុទ្ធសាស្ត្រ ការ​ប្រតិបត្តិការ និង ហិរញ្ញវត្ថុ។

៥) សៀវភៅ Small Giants: Companies That Choose to Be Great Instead of Big

សៀវភៅ Small Giants គឺ​ក្រោម​ការ​និពន្ធ​របស់​លោក Bo Burlingham ដោយ​នូវ​ក្នុង​សៀវភៅ​របស់​លោក​ បាន​លើក​យក​នូវ​ បទ​ពិសោធន៍​ពិត​ក្រុមហ៊ុន​ចំនួន ១៤ នៃ​យុទ្ធសាស្ត្រ​ដែល​ធ្វើ​ឲ្យ​ពួក​គេ​រីក​ចម្រើន។

៦) សៀវភៅ Flourish

សៀវភៅ Flourish ជា​ស្នាដៃ​និពន្ធ​របស់​លោក Martin Seligman ដែល​លោក​បាន​រៀបរាប់​ពី សសរស្ដម្ភ​ ទាំង ៥ ដើម្បី​បង្កើត​ឲ្យ​មាន​អារម្មណ៍​វិជ្ជមាន សុភមង្គល ការ​លើក​ទឹក​ចិត្ត ទំនាក់​ទំនង មធ្យោបាយ និង ការ​សម្រេច​ជោគជ័យ​ការងារ។

ប្រភព៖ www.thebnews.com

Submit a Comment

Your email address will not be published. Required fields are marked *

Show Buttons
Hide Buttons