រៀន​មេរៀន​សំខាន់ៗ​ទាំង​៥​​ ជួយ​ឲ្យ​​លោក​អ្នក​អាច​​បើក​អាជីវកម្ម​​បាន​ ដោយផ្តើមចាប់ពី​ចំណុច​សូន្យ​!​

b4d0cf39355630a256711f7ac54fd329

ដើម្បី​ក្លាយ​ជា​អ្នកមាន​ទ្រព្យសម្បត្តិ​ច្រើន​ គឺ​ជៀស​មិន​ផុត​ពី​ការ​បង្កើត​អាជីវកម្ម។ មានន័យថា បើ​ចង់​ក្លាយ​ជា​អ្នកមាន​ អ្នក​មិន​ត្រូវ​ស្ទាក់ស្ទើរ​ក្នុង​ការ​បង្កើត​អាជីវកម្ម​នោះ​ឡើយ បើ​ទោះបីជា អ្នក​​មិន​ទាន់​មាន​ដើមទុន​គ្រប់គ្រាន់​ក្តី។ ខាងក្រោម​នេះ គឺជា​គន្លឹះ​សំខាន់​ដែល​ជួយ​ឲ្យ​អ្នក​ចាប់ផ្តើម​បើក​អាជីវកម្ម​ពី​ចំណុចសូន្យ៖

១) ​ស្រាវជ្រាវ​ទីផ្សារ

​មុន​ពេល​ឈានជើង​ចូល​ក្នុង​វិស័យ​ជំនួញ​ពិតប្រាកដ អ្នក​ត្រូវតែ​ចំណាយ​ពេលវេលា​ឲ្យ​បាន​ច្រើន​បំផុត​លើ​ការស្រាវជ្រាវ​ផ្នែក​ទីផ្សារ​ ដើម្បី​ដឹង​ថា ​តើ​អ្វី​ជា​តម្រូវការ​របស់​អតិថិជន​នៅ​លើ​ទីផ្សារ​​ដើម្បី​ងាយស្រួល​បំពេញ​ ឬ ឆ្លើយតប​អ្វី​ដែល​ខ្វះខាត​។ ​អ្នក​អាច​ស្រាវជ្រាវ​ដោយ​ខ្លួន​ឯង​ក៏​ដោយ​ ​តាមរយៈ​ប្រព័ន្ធ​អ៊ីនធឺណិត​ និង ការ​ចុះ​ទៅ​តាម​បណ្តា​តំបន់​មួយចំនួន​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​បាន។

​២) បង្កើត​ផែនការ​ហិរញ្ញវត្ថុ​ច្បាស់លាស់​​​​​​

​​គ្មាន​អាជីវកម្ម​ណា​អាច​ដំណើរ​ការ​ទៅ​បាន​ដោយ​គ្មាន​ លុយ​នោះ​ទេ​។ ប៉ុន្តែ ​មិនមែន​មាន​ន័យ​ថា ទាល់តែ​មាន​លុយ​ច្រើន​ទើប​បើក​អាជីវកម្ម​បាន​ទេ​។ ដូច្នេះ​ហើយ ​មុន​នឹង​បើក​អាជីវកម្ម​ត្រូវ​សួរ​ខ្លួន​ឯង​ថា ត្រូវ​ការ​ប្រាក់​ប៉ុន្មាន ហើយ​មាន​ប្រភព​មក​ពី​ណា។ មានន័យថា ត្រូវ​រៀបចំ​ផែន​ការ​ឲ្យ​បាន​ច្បាស់​ ដើម្បី​ធានា​ថា អាជីវកម្ម​របស់​អ្នក​អាច​បន្តដំណើរ​បាន​យ៉ាង​រលូន​។​

៣) បង្កើត​បណ្ដាញ​

​​អ្នក​មិន​អាច​ដឹង​ព័ត៌មាន​សំខាន់ៗ​ច្រើន​នោះ​ទេ បើ​អ្នក​​មិន​មាន​​បណ្ដាញ​។ បណ្ដាញ​ពិតជា​មាន​សំខាន់​ក្នុង​ការ​ចែករំលែក​ចំណេះដឹង និង ព័ត៌មាន​ជាច្រើន​ដែល​អ្នក​ត្រូវការ។ ដូច្នេះ​ អ្នក​គួរ​ចាប់ផ្តើម​បង្កើត​បណ្ដាញ​​ឲ្យបាន​ច្រើន​ជាមួយ​នឹង​មិត្តភក្ដិ ឬ ក្រុម​អ្នកជំនួញ​ណា​មួយ​ដែល​អ្នក​គិត​ថា ផ្តល់​ប្រយោជន៍​លើ​ផ្នែក​គំនិត​នៃ​អាជីវកម្ម​របស់​អ្នក​។

៤) ​ត្រូវ​មាន​ការ​ជឿជាក់​ចំពោះ​ខ្លួន​ឯង

​បើ​ទោះបីជា​ផែនការ​របស់​អ្នក​ល្អ​ប៉ុណ្ណា​ក៏​ដោយ ប៉ុន្តែ​បើ​អ្នក​ខ្វះ​ការ​ជឿជាក់​លើ​ខ្លួនឯង​នោះ ​អ្នក​មិន​អាច​ឈាន​ទៅ​ដល់​ការ​បើក​អាជីវកម្ម​ជាស្ថាពរ​នោះ​ទេ​។​ ​ដូច្នេះ​ហើយ បើ​ទោះបីជា​ជួប​ឧបសគ្គ​អ្វីក៏ដោយ​ ត្រូវតែ​​​ជឿជាក់​ថា អ្នក​អាច​សម្រេច​គោលដៅ​បាន​។

៥) ចាប់ផ្តើម​ដំណើរ​ការ​អាជីវកម្ម​ និង ព្យាយាម​ដោះស្រាយ​រាល់​បញ្ហា​​​ បន្ទាប់​ពី​បាន​សិក្សា​ និង រៀបចំ​ផែនការ​មួយ​ចំនួន​ហើយ វា​ដល់ពេល​ដែល​អ្នក​ត្រូវ​ចាប់ផ្តើម​ដំណើរ​ការ​អាជីវកម្ម​ហើយ។ ​កុំ​ស្ទាក់ស្ទើរ​តទៅទៀត​ ព្រោះ​ថា បើ​អ្នក​មិន​ហាន​ប្រថុយ​ទេ​អ្នក​ក៏​គ្មាន​ថ្ងៃ​អាច​សម្រេច​គោលដៅ​បាន​ដោយ​ងាយ​ដែរ​។ ក្នុង​ពេល​ដំណើរការ​នេះ អ្នក​ប្រាកដ​ជា​ជួប​បញ្ហា​ជាច្រើន​មិនខាន ប៉ុន្តែ​ត្រូវ​ព្យាយាម​ឲ្យ​អស់​ពី​លទ្ធភាព​ដើម្បី​ដោះស្រាយ​ ព្រោះ​មិនថា ធ្វើ​អ្វី​ទេ​ក៏​ជួប​បញ្ហា​ដែរ​ ពោល​គឺ​ជៀស​មិន​ផុត​ទេ តែ​ឲ្យ​តែ​មាន​ការ​តស៊ូ​ ប្រាកដជា​សម្រេច​នៅ​ពេល​ណា​មួយ​៕

ប្រភព៖ www.thebnews.com

Submit a Comment

Your email address will not be published. Required fields are marked *

Show Buttons
Hide Buttons