សីតុណ្ហភាពនៅបណ្តាខេត្តមួយចំនួន នឹងធ្លាក់ដល់ ១៤អង្សា នៅថ្ងៃទី ២៥ ខាងមុខនេះ

video-2012-05-13-15-13-42_dvd.original1-640x426

យោងតាមការព្យាករណ៍ របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅថ្ងៃទី ២៥ និង ទី ២៦​ ខែមករា ខាងមុខនេះ បណ្តាខេត្តមួយចំនួន ដូចជា ខេត្តឧត្តរមានជ័យ ព្រះវិហារ សៀមរាប បន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន ស្ទឹងត្រែង រតនគីរី និងមណ្ឌលគីរី សីតុណ្ហភាពអប្បបរមា នឹងមានការធ្លាក់ចុះខ្លាំង ក្នុងរង្វង់ ១៤ ទៅ ១៦ អង្សាសេ។ នេះបើយោងតាមប្រសាសន៍របស់លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់អង្គភាព Fresh News។

សម្រាប់នៅរាជធានីភ្នំពេញវិញ សីតុណ្ហភាពអប្បបរមា នឹងធ្លាក់ចុះក្នុងរង្វង់ ១៩ ទៅ ២១អង្សាសេ រីឯបណ្តាខេត្តនៅតំបន់មាត់សមុទ្រ គឺមិនមានការធ្លាក់ចុះនោះទេ។

គូសបញ្ជាក់ដែរថា យោងតាមសេចក្ដីប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៥ កន្លងទៅនេះ បន្ទាប់ពីតាមដាន និងព្យាករណ៍លើស្ថានភាពអាកាសធាតុរួចមក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ចាប់ពីថ្ងៃទី ១៧ ដល់ ២០ ខែធ្នូ ឆ្នាំ ២០១៥ ប៉ែកខាងជើងប្រទេសកម្ពុជា នឹងមានសីតុណ្ហភាពចុះត្រជាក់ ចាប់ពី ១៧ ដល់ ១៨ អង្សា ដែលការចុះត្រជាក់នេះកើតឡើងក៏ដោយសារតែ បច្ចុប្បន្ន ព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងទទួលឥទ្ធិពលពី ខ្យល់មូសុងឦសាន និងជ្រលងសម្ពាធខ្ពស់ពីប្រទេសចិន។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមក្រសួង ស្ថាប័ន ពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជនជ្រាបជាព័ត៌មាន និងសូមឲ្យប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ ចំពោះស្ថានភាពអាកាសធាតុត្រជាក់នេះ និងត្រូវបង្កើននូវការយកចិត្តទុកដាក់ ដើម្បីចៀសវាងនូវ គ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ៕

 

ប្រភព៖ www.business-cambodia.com

Submit a Comment

Your email address will not be published. Required fields are marked *

Show Buttons
Hide Buttons