សាង​ផ្លូវ​ជោគជ័យ​ឲ្យហើយ​​នៅ​វ័យ​ខ្ទង់ ២០ ជា​មួយ​យុទ្ធសាស្ត្រ​សំខាន់ៗ ចំនួន ៦យ៉ាងនេះ​

cae65d01ec2a64bc8fc7648534ac0f22

ចដែល​បាន​ដឹង​ស្រាប​ហើយ​ថា មនុស្ស​មាន​វ័យ​ខ្ទង់ ២០ ឆ្នាំ គឺ​ជា​វ័យ​ដ៏​សំខាន់ ក្នុង​ការ​បង្កើត​ឱកាស​​ទទួល​បាន​ភាព​ជោគជ័យនៅ​ថ្ងៃ​អនាគត។ នៅ​ក្នុង​វ័យ​នេះ គឺ​ជា​វ័យ​ដែល មនុស្ស​ចូល​ចិត្ត​គិត​អ្វី​ប្លែកៗ ហើយ​តែងតែ​ទាមទារ​ឲ្យ​បាន​នូវ​ឯករាជ្យ​ភាព​ពី​អ្នក​ដទៃ។

ប្រសិនបើ អ្នកណា​ដែល​បាន​ត្រៀមខ្លួន​យ៉ាង​ល្អ​នោះ អ្វីៗ​ប្រាកដ​ជា​ប្រសើរ​ឡើង។ ប៉ុន្តែ​បើ​អ្នក​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ទេ​ ផល​អាក្រក់​ជាច្រើន ប្រាកដ​ជា​កើត​មាន​មិន​ខាន។ ខាងក្រោម​នេះ គឺជា គន្លឹះ​សំខាន់ៗ​មួយ​ចំនួន ដែល​ជួយ​ឲ្យ​អ្នកសាង​ផ្លូវ​ជោគជ័យ នៅពេល​មាន​អាយុ​ខ្ទង់ ២០ឆ្នាំ៖

១) រៀន​គ្រប់គ្រង​ពេលវេលា ( Learn to manage your time)

ពេលវេលា គឺ​ជា​អ្វីៗ​គ្រប់យ៉ាង​របស់​មនុស្ស ពោល​គឺ ប្រសិនបើ ចេះ​រៀប​ចំ​ឲ្យ​បាន​ល្អ នោះ​អ្នក​អាច​ធ្វើអ្វីៗ​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់។ គ្មាន​នរណា​ម្នាក់ មាន​ពេល​វេលា​លើស​ពី ២៤ម៉ោង ក្នុង​មួយ​ថ្ងៃ​ទេ ប៉ុន្តែ​អ្វី​ដែល​សំខាន់ តើ​អ្នក​អាច​រៀប​ចំ​វា​ឲ្យ​បាន​ល្អ​ដោយ​របៀបណា ព្រោះ​បើ​មិន​ដូច្នោះ​ទេ អ្នក​នឹង​ប្រឈម​នឹង​បញ្ហា​ជា​ច្រើន ជាពិសេស​នៅ​ពេល​ដែល​មាន​ការងារ​ជាច្រើន​ដែល​ត្រូវ​ធ្វើ។ ​

២) ធ្វើ​ដំណើរ​ទៅ​កន្លែង​ផ្សេងៗ​តាម​តែ​អាច​ធ្វើ​ទៅ​បាន (Travel as much as you can)

អ្នក​ប្រាកដ​ជា គ្មាន​គំនិត​ថ្មី​នោះ​ទេ ប្រសិន​បើ​នៅ​តែ​មួយ​កន្លែង។ អ្នក​គួរតែ​ឆ្លៀតពេល​តាម​តែ​អាច​ធ្វើ​ទៅ​បាន​ជាពិសេស​នៅ​ពេល​មាន​អាយុ​ខ្ទង់ ២០ ឆ្នាំ ដើម្បី​ធ្វើដំណើរ​ទៅ​កន្លែង​ផ្សេងៗ ព្រោះ​វា​ធ្វើ​ឲ្យ​អ្នក​​ទទួល​បាន​របស់​ដែល​ថ្មី និង ប្លែក ដែល​ពិត​ជា​ផ្តល់​ប្រយោជន៍​យ៉ាង​ខ្លាំង ដល់​ខួរក្បាល​របស់​អ្នក។ មិន​ត្រឹមតែ​ប៉ុណ្ណោះ វា​ក៏​ផ្តល់​នូវ​អារម្មណ៍​ស្រស់​ថ្លា​ផង​ដែរ។

៣) រក​ឲ្យ​ឃើញ​ថា​ អ្នក​ជា​នរណា ( Figure out who you really are)

ចំណុច​ខុសឆ្គង​មួយ​ក្នុង​ចំណោម​កំហុស​ជាច្រើន របស់​មនុស្ស​ភាគច្រើន គឺ មិន​បាន​រក​ឲ្យ​ឃើញ​ថា ខ្លួន​ឯង​ជា​នរណា។ ការ​រក​ឲ្យ​ឃើញ​ខ្លួនឯង​ជា​នរណា​នេះ មានន័យថា តើ​ខ្លួន​អ្នក​ជា​មនុស្ស​ប្រភេទ​ណា ហើយ​មាន​ចំណុចខ្លាំង និង ចំណុច​ខ្សោយ​អ្វី​ខ្លះ​។ នៅពេល​អ្នក​អាច​រក​ឃើញ​ចម្លើយ​ច្បាស់លាស់​ហើយ​នោះ មានន័យថា អ្នក​អាច ចាប់ផ្តើម​ធ្វើអ្វី​មួយ​ដែល​ត្រូវ​នឹង​សមត្ថភាព​របស់​ខ្លួន នាំ​ឲ្យ​ការ​រីក​ចម្រើន​កើត​ឡើង​យ៉ាង​រហ័ស​បំផុត។

៤) ចាប់​ផ្តើម​សន្សំលុយ​កាក់​ ( Start saving)

មនុស្ស​ភាគ​ច្រើន​ដែល​ស្ថិត​ក្នុង​វ័យ ២០ ឆ្នាំនេះ មិន​សូវ​ចេះ​សន្សំ​អ្វី​នោះ​ទេ ពោល​គឺ មាន​ប៉ុន្មាន​ចាយ​ប៉ុណ្ណឹង។ នេះ គឺ​ជា​ទម្លាប់​អាក្រក់​មួយ​ដែល​គួរតែ​កែប្រែ​ជា​បន្ទាន់ ដោយ​ចាប់ផ្តើម​ចេះ​សន្សំ​ដើម្បី​ត្រៀម​​នៅ​ពេល​ជួប​ប្រការ​ចាំបាច់​ណា​មួយ​នៅពេល​ខាង​មុខ។ ប្រសិនបើ អ្នក​ចាប់​ផ្តើម​សន្សំ​លុយ ចាប់​ពី​ពេល​នេះ​តទៅ (តិច​ក្តី ច្រើន​ក្តី) វា​ជា​វេលា​ដ៏​ល្អ​បំផុត សម្រាប់​អនាគត​ដ៏​វែងឆ្ងាយ។

៥) យកចិត្ត​ទុកដាក់​លើ​សុខភាព ( Take care of your health)

ថ្វីត្បិតតែ មាន​វ័យក្មេង​ក៏​ពិត​មែន តែ​គួរ​តែ​យកចិត្តទុកដាក់​ឲ្យ​បាន​ខ្លាំង​បំផុត​អំពី​បញ្ហា​សុខភាព ព្រោះ​ប្រសិន​បើ​អ្នក ធ្វើអ្វីៗ​ខ្វះ​ការ​យក​ចិត្ត​ទុកដាក់​នោះ វា​នឹង​ជះ​ឥទ្ធិពល​ដ៏​អាក្រក់​នៅ​ពេល​អនាគត ជាពិសេស​នៅ​ពេល​មាន​វ័យ​ចាស់​បន្តិច។ មានន័យថា បើ​ទោះបីជា អ្នក​ពូកែ​ប៉ុណ្ណា​ក៏​ដោយ ​អ្នក​ប្រាកដជា មិន​អាច​ជោគជ័យ​បាន​ឡើយ បើ​សុខភាព​របស់​អ្នក​មិន​ល្អ។

៦) ព្យាយាម​ទទួលការ​អប់រំ​ឲ្យ​អស់​ពី​លទ្ធភាព ( Get as much education as possible)

ការអប់រំ​ពិត​ជា​មាន​សារៈសំខាន់​ខ្លាំង ណាស់​សម្រាប់​មនុស្ស​គ្រប់រូប ជាពិសេស​នៅ​ក្នុង​សង្គម​ពោរ​ពេញ​ដោយ​ការ​ប្រកួត​ប្រជែង​នា​ពេល​បច្ចុប្បន្ន​នេះ។ ប្រសិន​បើ​អ្នក មិន​មាន​ចំណេះដឹង​គ្រប់គ្រាន់​នោះ​ទេ អ្នក​ប្រាកដជា​មិនអាច​ប្រកួតប្រជែង​ជាមួយ​នឹង​អ្នកដទៃ​នោះ​ឡើយ ព្រោះ​គេ​ ពិតជា​ទាមទារ​សមត្ថភាព​ពិតៗ​របស់​មនុស្ស​ម្នាក់ៗ​ក្នុង​ការ​ធ្វើ​កិច្ចការ។ ដូច្នេះ​ការអប់រំ​ពិត​ជា កំណត់​អំពី​ភាព​ជោគជ័យ​នៅ​ពេល​អនាគត​របស់​អ្នក​យ៉ាង​ប្រាកដ៕

ប្រភព៖ www.thebnews.com

Submit a Comment

Your email address will not be published. Required fields are marked *

Show Buttons
Hide Buttons