ចំណុច​សំខាន់ៗ​​៤​​យ៉ាង​នេះ​ហើយ ​នាំ​ឲ្យ​អ្នក​​មិន​អាច​សម្រេច​កិច្ចការ​​​ណា​មួយ​បាន​​ដោយ​ប្រសិទ្ធភាព​ខ្ពស់!​

dog-training
ប្រសិនបើ​អ្នក​តែង​ជួប​បញ្ហា​​​ ​ដែល​មិន​អាច​សម្រេច​ការងារ​​ដោយ​ប្រសិទ្ធភាព​ខ្ពស់​​បាន​ ​ហើយ​មិន​ដឹង​ថា ​ដោយសារ​មូលហេតុ​អ្វី​នោះ​​ ​ខាង​ក្រោម​នេះ​អាច​ជា​​ចំណុច​ណា​មួយ​របស់​អ្នក​៖​​ ​

​១) ​​​មិន​ចេះ​បែងចែក​ការងារ​៖ ​​វា​ជា​មូលហេតុ​សំខាន់​មួយ​ ​ដែល​ធ្វើ​ឲ្យ​អ្នក​មិន​​អាច​​​​មាន​ផលិតភាព​ការងារ​ខ្ពស់ ​និង សម្រេច​​ការងារ​ដោយ​ងាយ​ឡើយ ​​ព្រោះ​កាល​ណា​មិន​ចេះ​បែងចែក​​ទេ ​នោះ​អ្នក​នឹង​ធ្វើ​គ្រប់​រឿង​​ទាំង​អស់​ ​ ​ទោះ​បី​ជា​វា​មិន​សំខាន់​ក៏​ដោយ​​​ជា​ហេតុ​នាំ​ឲ្យ​ខាតពេល​​ ​​និង​ច្របូកច្របល់​​។ ​ដូច្នេះ​ហើយ ​គួរ​ធ្វើ​ការ​ដោយ​ភាព​វៃឆ្លាត​ ​​ដោយ​បែងចែក​ឲ្យ​បាន​ច្បាស់​ ​ថា​មួយ​ណា​គួរ​ធ្វើ​មុន ​និង ​គួរ​ធ្វើ​នៅ​ពេល​ណា​។

២) អនឡាញ​បណ្ដាញ​សង្គម​រហូត​៖ បច្ចុប្បន្ន​នេះ ​Facebook ជា​បណ្ដាញ​សង្គម​ដ៏​ពេញ​និយម​បំផុត​​មិន​ថា ​នៅ​កម្ពុជា ​ឬ នៅ​លើ​ពិភពលោក​នោះ​ទេ​។ ​ការ​ប្រើប្រាស់​បណ្ដាញ​សង្គម​នេះ ​ពិត​ជា​មាន​ប្រយោជន៍​ប្រសិនបើ​​យើង​ប្រើ​វា​ឲ្យ​មាន​ប្រយោជន៍​​ ​តែ​វា​នឹង​បំផ្លាញ​​ប្រយោជន៍​អ្នក​វិញ ​​ប្រសិនបើ​មិន​ចេះ​ប្រើ​វា​។​ ​មនុស្ស​ភាគច្រើន​ចូល​ចិត្ត​ប្រើ​វា ​សឹង​គ្រប់ពេល​ ​សូម្បី​តែ​នៅ​ក្នុង​ការិយាល័យ​ក៏​ដោយ ជា​ហេតុ​នាំ​ឲ្យ​ខាតបង់​ពេលវេលា ​និង មិន​អាច​ផ្លោត​អារម្មណ៍​ធ្វើ​ការ​​បាន​ ​ព្រោះ​រវល់​តែ​អនឡាញ។

​៣) ​ពន្យារពេល​៖ ​បើ​និយាយ​អំពី​ការ​ធ្វើការ​មិន​សម្រេច​ ​គេ​មិន​អាច​​មិន​នឹក​ឃើញ​ដល់​ពេល​ថា ​ពន្យារពេល​នោះ​ទេ​ ​ដែល​ជា​មូលហេតុ​មួយ​ក្នុង​ចំណោម​មូលហេតុ​ផ្សេងៗ​ទៀត​។ ​មនុស្ស​ភាគច្រើន ​តែងតែ​ពន្យារពេល​​​ក្នុង​ការ​ធ្វើ​ការងារ​ផ្សេងៗ​ ​ជា​ពិសេស​នៅ​​​ជួប​បញ្ហា​ណា​មួយ ​រហូត​វា​នាំ​ឲ្យ​ប៉ះពាល់​ដល់​ការងារ​ដទៃ​ទៀត​ ​​ហើយ​ចុងក្រោយ​មិន​អាច​សម្រេច​បាន​អ្វី​សោះ​។

៤) ​ចង់​បាន​ពាក្យ​ថា ​«​ល្អ​ឥតខ្ចោះ​ពេក​»៖ ​មនុស្ស​ម្នាក់ៗ​សុទ្ធតែ​ចង់​ ​បាន​លទ្ធភាព​មួយ​ដ៏​ល្អ​បំផុត​ ​ប៉ុន្តែ​ត្រូវ​ចាំ​ថា ​ក្នុង​លោក​នេះ​គ្មាន​ទេ​រឿង​ល្អ​ឥតខ្ចោះ​ ព្រោះ​វា​ជៀស​មិន​ផុត​ពី​កំហុស​ ​និង បញ្ហា​ផ្សេងៗ​។ ​ដូច្នេះ​ហើយ​ បើ​​អ្នក​ចង់​ឲ្យ​ការងារ​ដែល​​កំពុង​ធ្វើ​នោះ​ទទួល​បាន​លទ្ធផល​​ល្អ​ឥតខ្ចោះ​នោះ ​​វា​នឹង​មិន​អាច​ទៅ​រួច​នោះ​ទេ ​ហើយ​វា​ថែម​ទាំង​នាំ​ឲ្យ​ខាត់​ពេល ​និង ​មិន​អាច​​សម្រេច​ការងារ​នោះ​ទៀត៕

ប្រភព៖ www.bizkhmer.com

Submit a Comment

Your email address will not be published. Required fields are marked *

Show Buttons
Hide Buttons