ឆេះ​រោងចក្រ​ផលិត​ iPhone ​ដែល​ធំ​ជាង​គេ​ក្នុង​ពិភពលោក​

មាន​ករណី​អគ្គិភ័យ​មួយ​បាន​កើត​ឡើង​លើ​រោងចក្រ Foxconn ដែល​ជា​រោងចក្រ​ផលិត​ iPhone ធំ​ជាង​គេ​បំផុត​ សម្រាប់​ផ្គត់ផ្គង់​លើ​ទីផ្សារ​ពិភពលោក​។​ ​ យ៉ាង​ណា​ក្ដី ខាង​ក្រុមហ៊ុន​ Foxconn បាន​បញ្ជាក់​​ថា​អគ្គិភ័យ​បាន​ឆាប​ឆេះ​ផ្នែក​មួយ​ចំនួន​នៃ​រោងចក្រ​ប៉ុណ្ណោះ​ ហើយ​មិន​មាន​អ្នក​ណា​រង​គ្រោះ និង​គ្មាន​ផល​ប៉ះពាល់​អ្វី​ដល់​សង្វាក់​ផលិតកម្ម​នោះ​ទេ​។​

fire

អាជ្ញាធរ​ក្នុង​តំបន់​បាន​រក​ឃើញ​​មូលហេតុ​ដែល​បង្កើត​ជា​អគ្គិភ័យ​នេះ​ គឺ​បណ្ដាល​មក​ពី​កង្ហារ​ម៉ាស៊ីន​ត្រជាក់​ និង​ម៉ាស៊ីន​បូម​ខ្យល់​ដែល​នៅ​លើ​ដំបូល​អាគារ​នៃ​រោងចក្រ​។​

Foxconn ​ធ្លាប់​ឆេះ​ម្ដង​ហើយ​កាល​ពី​ឆ្នាំ​ ២០១១ ដែល​កាល​នោះ​បណ្ដាល​មក​ពី​ការ​ផ្ទុះ​ iPad 2 ដែល​ធ្វើ​ឲ្យ​មាន​បុគ្គលិក​ ៣នាក់​ស្លាប់​ និង​របួស​ជាង​ ១៥នាក់៕

ប្រភព៖ www.news.sabay.com.kh

Submit a Comment

Your email address will not be published. Required fields are marked *

Show Buttons
Hide Buttons