ជប៉ុននឹងផ្តល់ជំនួយរថយន្តក្រុង ១៨០គ្រឿង ដល់កម្ពុជា ដើម្បីពង្រឹកសមត្ថភាពសេវាសាធារណៈ

12552948_524649157715841_7671126549172934525_n-640x480

ភ្នំពេញ៖ ប្រទេសជប៉ុនបានប្រកាសថា ​នឹងផ្តល់ជំនួយឥតសំណងនូវរថយន្តក្រុងចំនួន ១៨០គ្រឿងដល់កម្ពុជា ដើម្បីពង្រឹកសមត្ថភាពសេវាសាធារណៈ។ ការប្រកាសនេះបានធ្វើឡើង ក្នុងពិធីចុះហត្ថលេខា លើកំណត់ហេតុពិភាក្សាស្តីពី ការសិក្សាអង្កេតបឋមសម្រាប់ គម្រោងពង្រឹកសមត្ថភាពសេវាដឹកជញ្ជូនសាធារណៈ ដោយរថយន្តក្រុងក្នុងរាជធានីភ្នំពេញ​ កាលពីរសៀលថ្ងៃទី​ ២៨ ខែ មករា ឆ្នាំ ២០១៦ រវាងសាលារាជធានីភ្នំពេញ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)។​

​គម្រោងពង្រឹកសមត្ថភាព សេវាដឹកជញ្ជូនសាធារណៈ​នេះ នឹងត្រូវ​ផ្តោតលើ ៤​ចំណុច​សំខាន់ មានដូចជា ​ទី១ ការសិក្សា​តំបន់​ខ្សែ​រថយន្ត​ដែលមាន​កម្មករ សិស្ស​ និស្សិត អ្នកធ្វើការ និង​អាជីវករ

ទី​២ ចំនួន​ និង​ប្រភេទ​រថយន្ត​ដែល​ធានា​បានឲ្យ​សមស្រប ​ទៅនឹង​ចំនួន​មនុស្ស​ទីកន្លែង និង​ផ្លូវ​ដែល​រថយន្ត​ចល័ត​ទៅមក

ទី​៣ ការសិក្សា​ពី​ចំណតរថយន្ត​ក្នុង​ក្រុង​ហើយ ​ភ្ជាប់​ទៅនឹង​ចំណតរថយន្ត​ដែល​មកពី​ តាម​បណ្តា​ខេត្ត

និង​ទី​៤ ការងារ​គ្រប់គ្រង​ទាំង​បុគ្គលិក ​និង​រថយន្ត​។

បើតាមផែនការឆ្នាំ ២០១៦ របស់សាលារាជធានីភ្នំពេញ នឹងបង្កើត​ឲ្យ​មាន​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច ​តាមរយៈការឆូត​កាត​នៅពេល​ឡើង​ជិះ​រថយន្ត ដើម្បី​កាត់បន្ថយ​ចំនួន​បុគ្គលិក​ ព្រម​ជាមួយនឹង​ពិនិត្យឡើងវិញ​ពី ​គោលនយោបាយ​អនុគ្រោះ​មិន​យក​ថ្លៃ​ចំពោះ​កូនសិស្ស ព្រះសង្ឃ ជនពិការ និងចាស់ជរា​​។

គួរជម្រាបថា កាលពីថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០១៦ ជប៉ុន​ក៏បានផ្តល់ជំនួយឥតសំណងនូវអគារសិក្សាចំនួន បួន​ខ្នង ដល់អនុវិទ្យាល័យចំនួន ៤ នៅរាជធានីភ្នំពេញ ដោយចំណាយថវិកាប្រមាណ​ជាង ២​លានដុល្លារអាមេរិក ៕​

ប្រភព៖ www.business-cambodia.com

Submit a Comment

Your email address will not be published. Required fields are marked *

Show Buttons
Hide Buttons