ជនជាតិចិន មានទំលាប់មួយគឺឱ្យតែដល់ថ្ងៃចូលឆ្នាំ ពួកគេតែងតែមានអាំងប៉ាវជូនឪពុកម្ដាយ កូនក្មួយជានិច្ច មិនថាអ្នកនោះមានឬក្រនោះទេ។ ខណៈដែលអាំងប៉ាវទាំងអស់សុទ្ធតែធ្វើពីក្រដាសពណ៌ក្រហម ដើម្បីយកលាភសំណាង។
ចំពោះសម្រាប់កូនប្រុសស្រីដែលមានមុខរបររកស៊ី គួរឱ្យជូនអាំងប៉ាវទៅឪពុកម្ដាយប៉ុន្មានដែរទើប អាចរកស៊ីមានបាន នៅឆ្នាំថ្មីនេះ?
បើតាមក្បួនចិន កូនប្រុសស្រីទាំងអស់ត្រូវជូនអាំងប៉ាវ ដល់ឪពុកម្ដាយរបស់ខ្លួនយ៉ាងតិច ៦៤ដុល្លារ ទៅដល់៣២០ដុល្លារ ដែលជាតម្លៃកំណត់យកលេខហុងស៊ុយមួយសម្រាប់គ្រួសារកាត់ខ្សែចិន៕
ប្រភព៖ www.angkorposts.com