លោក​ Bill Gates៖ ​អាន​សៀវភៅ​ ៥០​ក្បាល​ក្នុង​មួយ​ឆ្នាំ​​ ផ្ដល់​អត្ថប្រយោជន៍​យ៉ាង​ធំ​ធេង​

ext

មហាសេដ្ឋី​លំដាប់​កំពូល​ក្នុង​​លោក​ Bill Gates​ បាន​ថ្លែង​ថា​ ​លោក​អាន​សៀវភៅ​ប្រមាណ​ ៥០​ក្បាល​ក្នុង​មួយ​ឆ្នាំ​ៗ។ ​ហេតុ​​អ្វី​បាន​ជា​មហាសេដ្ឋី​ដែល​មាន​ទ្រព្យ​សម្បត្តិ​ជាង​ ​៧៨​ពាន់​លាន​ដុល្លារ​រូប​នេះ​អាន​សៀវភៅ​ច្រើន​បែប​នេះ?

​សៀវភៅ​ដែល​លោក​​អាន​ភាគ​ច្រើន​ គឺ​មិន​មែន​ជា​សៀវភៅ​ប្រឌិត​នោះ​ទេ​ ពោល​គឺ​ជា​សៀវភៅ ដែល​បក​ស្រាយ​ និង​​ពន្យល់​ពី​អំពី​​ដំណើរការ​​ និង​ការ​ផ្លាស់ប្ដូរ​នៅ​ក្នុង​ពិភពលោក។ ​ការ​អាន​សៀវភៅ​គឺ​​ជា​មធ្យោបាយ​ដ៏​ប្រសើរ​បំផុត​ដែល​​លោក​​អ្នក​​អាច​រៀន​អ្វី​ៗ​ដែល​ថ្មី​បាន។ ​លោក​បាន​ថ្លែង​ដូច្នេះ​ថា​ ៖«ការ​អាន​ គឺ​ជា​វិធី​ដ៏​សំខាន់​ដែល​ខ្ញុំ​អាច​រៀន​អ្វី​ដែល​ថ្មី​បាន​ផង​ និង​អាច​តេស្ដ​ការ​យល់​​របស់​ខ្ញុំ​ផង»។

​​​មែន​ទែន​ទៅ​ វា​ពិត​ជា​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​​ ដែល​​​អ្នក​​បច្ចេកវិទ្យា​កំពូល​ផុត​លេខ​ក្នុង​លោក​​ នៅ​តែ​ពឹង​ផ្អែក​​ទៅ​លើ​​បច្ចេកវិទ្យា​ចាស់​ (សៀវភៅ​បោះពុម្ព)​ ​ឬ​ភាសា​សរសេរ​ដើម្បី​ពង្រីក​​ចំណេះ​ដឹង​ និង​ការ​ស្វែង​​យល់​ពី​ពិភពលោក​ឱ្យ​កាន់​តែ​ស៊ី​ជម្រៅ៕​

ប្រភព៖ www.bizkhmer.com

Submit a Comment

Your email address will not be published. Required fields are marked *

Show Buttons
Hide Buttons