វិធី​សាស្ត្រ​ ៥​យ៉ាង​​ដើម្បី​បម្លែង​ស្ត្រេស្ត​ទៅ​ជា​មិត្តភក្ដិ​របស់​អ្នក​

bruce_lee_render_1507x1923_by_sachso74-d6z0ly3

រឿង​ធុញថប់​ ឬ​ស្ត្រេស្ដ​ គឺ​ជា​រឿង​​ជៀស​​មិន​ផុត​នោះ​ទេ​​​មិន​ថា​នៅ​ក្នុង​ជីវភាព​ប្រចាំ​​ថ្ងៃ​ ឬ​ក៏​បំពេញ​កិច្ចការ​ឱ្យ​គេ​នោះ​ទេ។ ​ចុះ​ធ្វើ​ម៉េច​ដើម្បី​​ធ្វើ​​ឱ្យ​​ស្ត្រេស្ត​ប្រែ​​ក្លាយ​ទៅ​ជា​រឿង​​រៀង​ល្អ​​សម្រាប់​អ្នក​តឋោ​វិញ?

១) ​ដក​ខ្លួន​អ្នក​ចេញ​មួយ​រយៈ​សិន៖​​ រឿង​ធុញថប់​គឺ​ជៀស​មិន​​រួច​​នោះ​ទេ​ ដូច្នេះ​​មាន​ពេល​ខ្លះ​លោក​អ្នក​ត្រូវ​ដក​ខ្លួន​អ្នក​ចេញ។ ​ដក​ខ្លួន​ចេញ​​ត្រង់​ចំណុច​នេះ​គឺ​ថា​ លោក​អ្នក​មិន​ចាំ​បាច់​ឆែក​មើល​អ៊ីមែល​ ឬ​​ទូរស័ព្ទ​របស់​អ្នក​ ហើយ​​ត្រូវ​ផ្ដល់​ខ្លួន​អ្នក​នូវ​ពេល​វេលា​សម​ស្រប​មួយ។

២) គេង​ឱ្យ​គ្រប់គ្រាន់​៖ដើម្បី​ឱ្យ​សុខភាព​របស់​អ្នក​កាន់​តែ​មាន​សុខភាព​ល្អ​​ទាំង​ផ្នែក​ស្មារតី​ និង​​គំនិត​ លោក​អ្នក​ត្រូវ​តែ​គេង​ឱ្យ​បាន​គ្រប់គ្រាន់។ ​ត្រូវ​​ធ្វើ​យ៉ាង​ណា​​លោក​អ្នក​អាច​​គេង​ឱ្យ​បាន​ ៨​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ ​ដូច្នេះ​លោក​អ្នក​អាច​​មាន​សម្រាក​​ខ្លះ​ ហើយ​​​មិន​គិត​រឿង​អ្វី​ដែល​ធ្វើ​ឱ្យ​អ្នក​​កាន់​តែ​ធុញ​ថប់។​

៣) ​ធ្វើ​ដំណើរ​ទៅ​មុខ​ជា​និច្ច​៖​ លោក​អ្នក​គួរ​ហាត់​ប្រាណ​​​ឱ្យ​បាន​ច្រើនម​ ហើយ​​​ត្រូវ​ជំរិញ​ទឹក​ចិត្ត​​ខ្លួន​ឯង​ធ្វើ​ដំណើរ​ទៅ​មុខ​ជា​និច្ច​ ពោល​គឺ​មិន​ត្រូវ​រាថយ​ជា​ដាច់​ខាត។

៤) ​ផ្តោត​ទៅ​លើ​កិច្ចការ​ដែល​អ្នក​កំពុង​ធ្វើ​៖ ​ទោះ​មាន​មែន​​ភាព​តានតឹង​យ៉ាង​ណា​ក៏​ដោយ​ ក៏​លោក​អ្នក​ត្រូវ​កំណត់​ខ្លួន​ឯង​ថា​ លោក​អ្នក​ត្រូវ​​ផ្ដោត​អារម្មណ៍​​ទៅ​លើ​បញ្ហា​​ ហើយ​​ព្យាយាម​​ស្វែង​រក​ដំណោះ​ស្រាយ។ ​លោក​អ្នក​មិន​ត្រូវ​​​ទោទន់​ ឬ​​បាក់​ចិត្ត​នោះ​ទេ​ ពោល​គឺ​ត្រូវ​​ពង្រឹង​ស្មារតី​ខ្លួន​ឯង​ និង​ផ្តោត​​ទៅ​លើ​​បេសកកម្ម​ដើម្បី​បំពេញ​ការងារ​សម្រេច​គោលដៅ​ឱ្យ​បាន។

៥) ​​អភិវឌ្ឍន៍​​ឥរិយាបថ​វិជ្ជមាន​៖​ កុំ​គិត​​​ពី​រឿង​​​អវិជ្ជមាន​ ពោល​គឺ​​ធ្វើ​យ៉ាង​ណា​ឱ្យ​​ខ្លួន​​​ឯង​គិត​តែ​ពី​រឿង​​វិជ្ជមាន។ ​ត្រូវ​​ធ្វើ​ខ្លួន​ឱ្យ​មាន​ទំនុក​ចិត្ត​​​ និង​រៀប​ចំ​​ឥរិយាបថ​បែប​វិជ្ជមាន​ជា​និច្ច​ក្នុង​ដំណើរ​​ឆ្ពោះ​ទៅ​កាន់​ដំណើរ​ជីវិត​​មួយ​ដ៏​វែង​ឆ្ងាយ៕

ប្រភព៖ www.bizkhmer.com

Submit a Comment

Your email address will not be published. Required fields are marked *

Show Buttons
Hide Buttons