១) សៀវភៅ Think Like a Freak ៖ ជាស្នាដៃនិពន្ធរបស់លោក Steven D. Levitt និងលោក Stephen J. Dubner ដោយអ្នកទាំងពីផ្តល់នូវរបៀបនៃការគិតខុសពីមនុស្សធម្មតា និង ប្រកបដោយប្រសិទ្ធភាព ជាពិសេសសម្រាប់ដែលចូលចិត្តការប្រកួតប្រជែងគ្នានៅកន្លែងធ្វើការ។
២) សៀវភៅ The Freaks Shall Inherit the Earth ៖ និពន្ធដោយលោក Chris Brogan តាមរយៈសៀវភៅនេះលោកបានបង្ហាញពីរៀបបង្កើតភាពជោគជ័យ ចេញពីភាពចម្លែកក្នុងខ្លួនរបស់អ្នក ហើយសៀវភៅនេះក៏សម្រាប់មនុស្សដែលគិតថាខ្លួនឯងមានទាន់មានភាពខ្លាំងគ្រប់គ្រាន់ដើម្បីបើកអាជីវកម្មដោយខ្លួនឯង។
៣) សៀវភៅ The Misfit Economy ៖ និពន្ធដោយលោក Alexa Clay និងលោក Kyra Maya Phillips បង្ហាញអ្នកពីរបៀបនៃការគិតដោយសេរី។
៤) សៀវភៅ Nature’s Fortune ៖ ជាស្នាដៃនិពន្ធរបស់លោក Mark R. Tercek និង លោក Jonathan S. Adams សៀវភៅនេះផ្តោតសំខាន់ទៅលើបុគ្គលដែលជាអ្នកស្រលាញ់បរិស្ថានបៃតង ដើម្បីបង្កើតការវិនិយោគនានា ជៀសវាងរាល់ការបំផ្លាញបរិស្ថាន។
៥) សៀវភៅ The Dao of Capital ៖ និពន្ធដោយលោក Mark Spitznagel ដែលបង្ហាញពីការធ្វើវិនិយោគក្នុងទំនៀមទម្លាប់ប្រពៃណីបុរាណចិន មកជារៀបធ្វើវិនិយោគក្នុងសម័យទំនើប។
៦) សៀវភៅ Buddhism: Plain and Simple ៖ និពន្ធដោយលោក Steve Hagen ដោយសៀវភៅនេះបង្ហាញពីរៀបស្វែងយល់ឲ្យបានស៊ីជម្រៅនូវអ្វីដែលមនុស្សមាននៅក្នុងចិត្ត។
ប្រភព៖ www.thebnews.com