១) “អ្នកមិនអាចធ្វើវាបានតែម្នាក់ឯងនោះឡើយ” ៖ នេះជាដំបូន្មានពីលោកស្រី Berritt Baer នាយកប្រតិបត្តិ និង ជាសហស្ថាបនិក ក្រុមហ៊ុន TodayTix ។ ភាពជាសហគ្រិន គឺប្រៀបបីដូចជា ក្រុមកីឡាមួយក្រុមអញ្ចឹង ទោះបីជាអ្នកអាចរកបានសហស្ថាបនិកមួយដែលអស្ចារ្យ មានជំនាញច្បាស់លាស់មានការយល់ដឹងខ្ពស់ អ្នកនូវតែត្រូវការបុគ្គលផ្សេងទៀតជាច្រើនមកច្របាច់បញ្ចូលក្រុមតែមួយដើម្បីបង្កើតក្រុមមួយដែលអស្ចារ្យ ដើម្បីភាពជោគជ័យ នៅពេលដែលអ្នកចង់បង្កើតអាជីវកម្មថ្មីណាមួយ។
២) “ធ្វើរឿងដែលសំខាន់បំផុតមុនគេ” ៖ នេះជាដំបូន្មានពីលោក Mark Sperry នាយកប្រតិបត្តិក្រុមហ៊ុន Mpowerd។ លោក Mark Sperry និយាយថាអ្នកត្រូវតែសួរខ្លួន ឯង ពីរ សំនួរនេះជាមុនសិន មុននឹងចាប់ផ្តើមធ្វើអ្វីមួយ។ តើវាមានសារសំខាន់ឬទេ? តើវាជាការងារបន្ទាន់ឬទេ? ត្រូវធ្វើរឿងដែលមានសារសំខាន់នឹងភាពបន្ទាន់មុនដំបូងគេ បន្ទាប់មករឿងដែលមានសារសំខាន់ តែមិនមានភាពបន្ទាន់ ជារឿងបន្ទាប់ ប៉ុន្តែអ្នកត្រូវជៀសវាង ការប្រើអំណាចបង្ខិតបង្ខំឲ្យគេធ្វើ ឲ្យគេធ្វើបន្ទាន់ ព្រោះវាគ្មានសារសំខាន់ចំពោះភាពជោគជ័យឡើយ។
៣) “ត្រូវកំណត់ពេល និង គ្រប់គ្រងរាល់បណ្តាញសង្គមណាដែលបង្វែរអារម្មណ៍អ្នកចេញពីការងារ” ៖ នេះជាដំបូន្មានពីលោក Raul Gutierrez ស្ថាបនិកកម្មវិធី TinyBop សម្រាប់អប់រំកុមារ។ លោកថ្លែងថា ពេលវេលាធំបំផុតដែលមកជញ្ជក់យកពេលវេលាធ្វើការរបស់លោក គឺការឆ្លើយតបសារអេឡិចត្រូនិក និង ការប្រើប្រាស់បណ្ដាញសង្គមមួយចំនួន មិនទៀងទាត់ និងកំណត់ពេលវេលាច្បាស់លាស់ ដែលជាហេតុធ្វើឲ្យរឿងទាំងនេះមកបំបែកពេលវេលាសំខាន់ក្នុងការងារ។ ដូច្នេះលោកថាអ្នកគួរតែចេះកំណត់ពេលវេលាខ្លួនឯងឲ្យបានច្បាស់លាស់ តើពេលណាអ្នកត្រូវប្រើវា ហើយរយៈពេលប៉ុន្មាននាទី សម្រាប់កម្មវិធីបណ្តាញសង្គមនិមួយៗ។ ធ្វើដូចនេះអាចជួយឲ្យអ្នកសន្សំពេលបានកាន់តែច្រើនដើម្បីធ្វើកិច្ចការប្រចាំថ្ងៃរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព។
ប្រភព៖ www.thebnews.com