លោក ចាន់ យុត្ថា៖ អាកាសធាតុនៅកម្ពុជា នឹងចុះត្រជាក់ម្តងទៀតនាថ្ងៃទី០៧-០៩ ខែកុម្ភៈ​​​នេះ

(ភ្នំពេញ)៖ លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៦នេះថា យោងតាមការព្យាករណ៍អាកាសធាតុនៅកម្ពុជានឹងចុះត្រជាក់ម្តងទៀត នាថ្ងៃទី០៧-០៩ ខែកុម្ភៈ ឆ្នាំ ២០១៦ ។

បណ្តាខេត្តដែលចុះត្រជាក់រួមមាន៖
– ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ ឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ៖ សីតុណ្ហភាពអប្បបរមា នឹងធ្លាក់ចុះមកនៅក្នុងរង្វង់ពី ១៥-១៧ អង្សាសេ ។
– ខេត្តស្ទឹងត្រែង បាត់ដំបង ប៉ៃលិន និងខេត្តសៀមរាប៖ សីតុណ្ហភាពអប្បបរមា នឹងធ្លាក់ចុះមកនៅក្នុងរង្វង់ពី ១៧-១៩ អង្សាសេ ។

លោក ចាន់ យុត្ថា បន្តថា ការចុះត្រជាក់នេះក៏មានលាយឡំជាមួយនឹង ការធ្លាក់ខ្យល់ផងដែរ ។

ពាក់ព័ន្ធនឹងការចុះត្រជាក់ និងការធ្លាក់ខ្យល់នាពេលខាងមុខនេះ លោក ចាន់ យុត្ថា បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមបង្កើនការយកចិត្តទុកដាក់លើបញ្ហាសុខភាព ពិសេសចំពោះមនុស្សចាស់ និងកុមារ ៕

12647369_1553662074948158_4304233861074281211_n

ប្រភព៖ www.freshnewsasia.com

Submit a Comment

Your email address will not be published. Required fields are marked *

Show Buttons
Hide Buttons