១) ត្រូវចាប់ផ្ដើមដោយការសួរសំនួរ
បើតាមការស្រាវជ្រាវ បុគ្គលដែលពូកែខាងការទំនាក់ទំនង តែងតែចាប់ផ្តើមចរចាលក់ ដោយការប្រើសំនួរនៅពេលចាប់ផ្តើមដំបូង។ ដើម្បីទំនាក់ទំនងការចរចាលក់ប្រកបដោយប្រសិទ្ធភាព នៅពេលជជែកជាមួយអតិថិជន អ្នកគួរចាប់ផ្តើមការសន្ទនាដំបូងរបស់អ្នកជាមួយនឹងសំនួរ ដោយអ្នកត្រូវធ្វើការស្រាវជ្រាវ និង រៀបចំរាល់សំនួរដែលល្អទុកជាមុនដើម្បីសួរពេលជួបជាមួយអតិថិជន។
នៅពេលដែលអ្នកសួរសំនួរ ដែលល្អ នោះមានន័យថាអ្នកកំពុងធ្វើរឿង ២ សំខាន់ដើម្បីជួយអ្នកក្នុងការចរចាលក់។ ទី១ គឺអ្នកបានបង្ហាញ ការដាក់ខ្លួនទាប គ្មានអំនួត ដែលវានឹងជួយធ្វើឲ្យការលក់របស់អ្នក ធ្វើឡើងក្នុងវិធីមួយវិជ្ជមាន។ ទី២ អ្នកចាប់ផ្តើមការសន្ទនាជាមួយនឹងការទទួលបាន ចម្លើយមួយដែលអ្នកអាចនឹងពិបាកស្វែងរក។
២) ផ្លាស់ប្តូរទស្សនៈរបស់ខ្លួនអំពីការលក់
ដើម្បីជោគជ័យ ក្នុងការលក់ ដំបូងអ្នកត្រូវផ្លាស់ប្តូរទស្សនៈរបស់អ្នក ស្តីពីការលក់ជាមុនសិន។ ជំនួសឲ្យការស្វែងរកនូវចំណុចអវិជ្ជមាន អ្នកត្រូវចាប់ផ្តើមបង្ហាញនូវភាពខុសប្លែកទាំងអស់។ ការលក់ គឺជាការបម្រើ និង ជួយអ្នកដទៃ ទៅដល់កន្លែងណាមួយដែលពួកគេចង់ទៅ។ នៅក្នុងការលក់អ្នកអាចទទួលជោគជ័យបានតែមួយគត់ នៅពេលដែលអ្នកអាចជួយមនុស្សដទៃឲ្យជោគជ័យ។
វាពិតជាមានភាពលំបាកខ្លាំងក្នុងការជោគជ័យដើម្បីលក់ ប្រសិនបើអ្នកបន្តរក្សាការប្រាប់ខ្លួនឯងថា តើអ្នកស្អប់ការលក់ប៉ុណ្ណា ហើយប្រសិនបើអ្នកមិនដែលព្យាយាមផ្លាស់ប្តូរនូវទស្សនៈអវិជ្ជមានរបស់ខ្លួន អំពីអត្ថន័យនៃការលក់ពិតប្រាកដ។
៣) ដើរតួធ្វើជាអ្នកដោះស្រាយដ៏សំខាន់មួយរូប
ការក្លាយខ្លួនជាអ្នកដោះស្រាយបញ្ហា ហើយផ្ដល់ជូននូវតម្លៃពិត នៅក្នុងទីផ្សារ ធ្វើឲ្យអ្នកមានភាពខុសប្លែក និង មានលក្ខណៈពិសេសខុសពីមនុស្សដទៃផ្សេងទៀត។ បុគ្គលជោគជ័យខ្លាំងក្នុងការលក់ ពួកគេមិនត្រឹមតែមើលលើការលក់ប៉ុណ្ណោះទេ ពួកគេក៏ជាមនុស្សដែលស្វែងរកឱកាសដើម្បីដោះស្រាយបញ្ហាទៀតផង។ នៅពេលអ្នកចាប់ផ្ដើម ដោះស្រាយបញ្ហា ហើយត្រូវបានគេស្គាល់ច្បាស់ ថាជាបុគ្គលពូកែដោះស្រាយបញ្ហា នៅមុនពេលគេស្គាល់អ្នក ថាជាអ្នកដែលពូកែលក់ នោះអាជីវកម្មរបស់អ្នក រួមទាំងជីវិតរបស់អ្នកផងនឹងមានការផ្លាស់ប្ដូរ។
ប្រភព៖ www.thebnews.com