១) ពូកគេរៀនពីរបៀបនៃការគ្រប់គ្រងពេលវេលារបស់ខ្លួន។
២) ពួកគេមិនបានចាត់ទុកថាលុយជារបស់ដែលមានអាទិភាពទៅលើគ្រប់អ្វីៗទាំងអស់នោះឡើយ។
៣) ពួកគេជាមនុស្សដែលមានទម្លាប់នៃការសន្សំលុយ។
៤) ពួកគេជាមនុស្សដែលយកចិត្តទុកដាក់ចំពោះសុខភាពរបស់ខ្លួន។
៥) ពួកគេជាមនុស្សដែលមានការតស៊ូអត់ធ្មត់។
៦) ពួកគេជាមនុស្សដែលមិនព្យាយាមដើម្បីផ្គាប់ចិត្តមនុស្សដទៃឡើយ។
៧) ពួកគេជាមនុស្សដែលមានភាពបត់បែនតាមកាលៈទេសៈ។
៨) ពួកគេជាមនុស្សដែលហ៊ានទទួលយកហានិភ័យ។
៩) ពួកគេជាមនុស្ស ដែលមានការរៀនសូត្រ ឥតឈប់ឈរ។
១០) ពួកគេជាមនុស្ស ដែលមិនធ្វើឲ្យខ្លួនឯងឯកោដាច់ឆ្ងាយពីសង្គមមនុស្សទូទៅ។
១១) ពួកគេជាមនុស្ស ចេះថែរក្សារាល់ចំណងមិត្តភាពល្អៗ និង សំខាន់ៗសម្រាប់ជីវិតខ្លួនឯង។
១២) ពួកគេតែងភ្ជាប់ទំនាក់ទំនងជាប់ជានិច្ចជាមួយមនុស្ស ដែលមានការជំរុញពួកគេឲ្យទៅរកភាពល្អប្រសើរ។
១៣) ពួកគេជាមនុស្ស ដែលចេះជម្រុះចោលនូវរាល់គំនិតអវិជ្ជមានក្នុងខ្លួន។
១៤) ពួកគេជាមនុស្សដែលគិតជានិច្ចពីផលប៉ះពាល់ នៃការសម្រេចចិត្តធ្វើអ្វីមួយរបស់ខ្លួន។
១៥) ពួកគេយល់ថា ម្តាយឪពុកខ្លួន មិនអាចបង្កើតការសម្រេចចិត្តត្រឹមត្រូវរហូតឡើយ។
១៦) ពួកគេជាមនុស្ស ដែលមានចិត្តស្មោះត្រង់ និង ចេះជួយអ្នកដទៃ។
១៧) ជាមនុស្សដែលចូលចិត្តចំណាយពេលធ្វើការងារច្រើន គឺច្រើនជាងការចំណាយពេលក្នុងជីវិតផ្ទាល់ខ្លួនទៅទៀត។
ប្រភព៖ www.thebnews.com