ក្រុមហ៊ុន Apple Inc បានចាញ់ក្តីនៅតុលានាថ្ងៃសុក្រម្សិលមិញដែលនេះមានន័យថា ទឹកប្រាក់ចំនួន ១១៩,៦ លានដុល្លារអាមេរិកដែល Apple Inc ទារពីក្រុមហ៊ុន Samsung Electronics Co. រឿងរំលោភលើកម្មសិទ្ធិបញ្ហានោះ មិនទទួលបានជោគជ័យឡើយ។ ក្រុមហ៊ុន Apple Inc បានប្តឹងក្រុមហ៊ុន Samsung ថាបានចំលងលក្ខណៈសម្បត្តិពីក្រុមហ៊ុនខ្លួនចំនួន ២ ទី១ គឺការអូសនៅលើអេក្រង់ដើម្បីដោះសោ ត្រូវតុលាការចាត់ទុកថាជារឿងមិនត្រឹមត្រូវ។
ការសម្រេចចិត្តរបស់តុលាការ មិនត្រឹមតែធានាឲ្យក្រុមហ៊ុន Samsung កែតម្រូវលក្ខណៈសម្បត្តិរបស់ខ្លួនសារឡើងវិញនោះទេ វាថែមទាំងធ្វើឲ្យ Samsung បន្តប្រើលក្ខណៈមួយនេះនៅលើទូរស័ព្ទ សេរីចាស់ៗរបស់ខ្លួនផងដែរ ដោយមិនចាំបាច់ធ្វើការកែប្រែឡើងវិញឡើយ។ តុលាការឧទ្ធរណ៍ បានទម្លាក់ចោលសាលក្រមដែលក្រុមហ៊ុន Apple ធ្លាប់ឈ្នះពីមុន ប៉ុន្តែក្រុមគណៈវិនិច្ឆ័យបានរកឃើញថា អ្នកផលិតទូរស័ព្ទ iPhone ត្រូវបង់ការចំណាយចំនួន ១៥៨,៤០០ ដុល្លារវិញឲ្យក្រុមហ៊ុន Samsung រឿងរំលោភកម្មសិទ្ធិបញ្ញា ផ្នែកបង្រួម វីដេអូ ឲ្យមានទំហំតូច។
ករណីសង្គ្រាមផ្នែកកម្មសិទ្ធិបញ្ហា នៃក្រុមហ៊ុនបច្ចេកវិទ្យាយក្សទាំងពីរ បានចាប់ផ្តើមមានតាំងតែពីខែមេសា ឆ្នាំ ២០១១ មក ដោយក្រុមហ៊ុន Apple បានចោទ Samsung ថា បានចំលងទាំងស្រុង នូវកម្មសិទ្ធិបញ្ញារបស់ខ្លួន ដោយពេលនោះ Apple បានឈ្នះក្តីនៅតុលាការ ដោយ Samsung បានផ្តល់ប្រាក់សំណងយ៉ាងច្រើនសន្ធឹកសន្ធាប់ឲ្យទៅ Apple។
ប្រភព៖ www.thebnews.com