១) ការទំនាក់ទំនង ៖ អ្នកត្រូវដឹងថាគ្រប់មហាសេដ្ឋីជំនួញល្បីៗនៅជុំវិញពិភពលោក គឺជាមនុស្សដែលពូកែទំនាក់ទំនងបំផុត ពួកគេជាមធ្យមតែងផ្ញើសារ ឆ្លើយឆ្លងគ្នា ឬ ទំនាក់ទំនងខាងផ្នែកការងារមិនក្រោម ១ ពាន់សារឡើងក្នុងមួយឆ្នាំៗ។ ពួកគេបានយល់ថាគ្រប់សារដែលពួកគេផ្ញើដើម្បីទាក់ទងគ្នាគឺជាឱកាសមួយដើម្បីធ្វើឲ្យពីមនុស្សដទៃស្គាល់ពីកេរ្តិ៍ឈ្មោះ ឬ យីហោក្រុមហ៊ុនអ្នក។ មិនត្រឹមតែប៉ុណ្ណោះការជជែកគ្នាតាមទូរស័ព្ទ ឬ ជួបដោយផ្ទាល់ពួកគេគឺកាន់តែជំនាញថែមទៀតក្នុងការទាក់ទង។ ពួកគេយល់ឃើញថា នូវពេលដែលអ្នកទាក់ទងមនុស្សកាន់តែច្រើន កម្រិតនៃទ្រព្យសម្បត្តិរបស់អ្នកក៏កើនឡើងដូចគ្នាដែរ។
២) ជំនាញផ្នែកលក់ ៖ នៅក្នុងពិភពការងារបច្ចុប្បន្ន អ្នកអាចក្លាយជាអ្នកលក់ ហើយក៏នឹងអាចក្លាយជាមនុស្សដែលត្រូវបានគេលក់។ មិនថាមួយណានោះឡើយអ្នកត្រូវជ្រើសរើសយកខ្លួនឯងមួយក្នុងជីវិតការងារប្រចាំថ្ងៃ។ នៅពេលដែលអ្នកអាចយល់ពីអត្ថន័យកាន់តែច្បាស់នៃការលក់ នោះចំណូលកាន់តែខ្ពស់ដែលអ្នកនឹងទទួលបាន ដើម្បីក្លាយជាអ្នកមាន។
៣) ផ្នែកទីផ្សារ និង យីហោក្រុមហ៊ុន ៖ ភាពល្បីល្បាញរបស់អ្នក គឺតាមរយៈការចេះឃោសនាផ្នែកទីផ្សារប្រកបដោយភាពវៃឆ្លាត។ ការផ្សាយពីខ្លួនឯងនៅលើទីផ្សារ គឺជាការបង្កើតគ្រឹះឲ្យក្រុមហ៊ុនខ្លួនឯងដ៏រឹងមាំមួយ។ អ្នកត្រូវចេះប្រាប់ពិភពលោក តើអ្នកកំពុងធ្វើអ្វី និង ចេះធ្វើឲ្យពួកគេដឹងតើទីផ្សាររបស់អ្នកមាននៅកន្លែងណាខ្លះ។
៤) ភាពវៃឆ្លាតផ្នែកអារម្មណ៍ដែលអាចមើលយល់ពីចិត្តមនុស្សដទៃ ៖ ប្រសិនបើអ្នកអាចមើលថែរក្សាខ្លួនឯងបាន នោះមានន័យថាអ្នកក៏អាចមើលថែមនុស្សរាប់ពាន់នាក់ផ្សេងទៀតដែរ។ ការយល់ដឹងពីចរិតធម្មជាតិរបស់មនុស្ស គឺជាកូនសោនៃភាពជោគជ័យ។ បុគ្គលដែលជាមហាសេដ្ឋី យល់ដឹងពីសារសំខាន់នៃការលើកទឹកចិត្ត ភាសាកាយវិការ ការលើកដាក់សំឡេង ផ្នែកការទូត ការយល់ចិត្ត និង រាល់អ្វីៗផ្សេងទៀតជាច្រើនដែលជាប់ទាក់ទង ផ្នែក ចិត្តសាស្ត្រ និង អារម្មណ៍។
៥) ផលិតផល និង ភាពច្នៃប្រឌិតនៃផ្នែកសេវាកម្ម ៖ ស្ទើរតែគ្រប់មហាសេដ្ឋីទាំងអស់ បានដាក់ភាពច្នៃប្រឌិតរបស់ខ្លួន លើផ្នែកផលិតផល និង សេវាកម្ម ជាលក្ខណៈរង្វិលជុំ សាចុះសាឡើង។
៦) ការចេះរៀបចំ ៖ ស្ទើរតែគ្រប់ក្រុមហ៊ុនទាំងអស់ ពួកគេសុទ្ធតែបានរៀបចំនូវរចនាសម្ព័ន្ធមួយច្បាស់លាស់ឲ្យក្រុមហ៊ុនរបស់ខ្លួន ព្រោះការធ្វើបែបនេះអាចជួយឲ្យម្ចាស់អាជីវកម្ម គ្រប់គ្រងការងារខ្លួនបានល្អ មានភាពបត់បែនទៅតាមកាលៈទេសៈ។
៧) ការកំណត់គោលដៅ និង រៀបចំផែនការ ៖ ការរៀបចំគម្រោងការងារ និង ធ្វើការងារតាមគម្រោងដែលរៀបចំគឺជាអ្វីដែលមហាសេដ្ឋីគ្រប់រូបបានធ្វើ ព្រោះពួកគេដឹងថាគ្មានអ្វីមួយទទួលបានជោគជ័យជាផ្លែផ្កាឡើយប្រសិនបើខ្លួនមិនដឹងត្រូវធ្វើអ្វី។ ដូច្នេះអ្នកគួរចេះរៀបគម្រោងការងារប្រចាំថ្ងៃ សប្តាហ៍ ខែ ឬ ឆ្នាំ។
៨) ភាពជាមនុស្សធម៌ ៖ បុគ្គលមហាសេដ្ឋីយល់ថា អាថ៌កំបាំង នៃភាពរស់នៅគឺជាការផ្តល់ឲ្យច្រើនជាងការទទួល។ សកម្មភាពភាពមនុស្សធម៌ តាមរយៈ អង្គការសប្បុរសធម៌ ជំនួយផ្នែកអប់រំគឺជាការជួយល្អបំផុតដើម្បីបង្កើតធនធានមនុស្ស និង អភិវឌ្ឍសង្គម។
៩) ភាពជាអ្នកដឹកនាំ ៖ គ្រប់មហាសេដ្ឋីទាំងអស់គឺជាមេដឹកនាំ ព្រោះពួកគេយល់ថាពួកគេត្រូវតែអនុវត្តន៍តាមមេដឹកនាំអស្ចារ្យផ្សេងទៀត ដើម្បីឲ្យខ្លួនក្លាយជាមេដឹកនាំដ៏អស្ចារ្យមួយរូបផងដែរទៅថ្ងៃមុខ។
ប្រភព៖ www.thebnews.com