រាជធានីភ្នំពេញ៖ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៦ ខាងមុខ ធនាគារជាតិនៃកម្ពុជា សហការជាមួយសមាគមសហគ្រិនវ័យក្មេងកម្ពុជា នឹងរៀបចំទិវាអបអរសាទរការដាក់ឲ្យចរាចរប្រាក់រៀលឡើងវិញ លើកទី៣៦ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)។
យោងតាមការបញ្ជាក់ពីធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា គោលបំណងនៃកិច្ចប្រារព្ធទិវានេះឡើង គឺដើម្បីរំឭកខួបនៃ ការដាក់ឲ្យចរាចរឡើងវិញ ព្រមទាំងដើម្បីបង្ហាញការគាំទ្រ និងលើកទឹកចិត្តឲ្យវិស័យឯកជន បង្កើនការប្រើប្រាស់ប្រាក់រៀល ក្នុងប្រតិបត្តិការរបស់ខ្លួនដោយស្មារតីស្ម័គ្រចិត្ត៕
ប្រភព៖ www.khmer-press.com