ពេលយើងកំណត់គោលដៅរកលុយអោយបានមួយលានដុល្លារអាមេរិកគឺមិនមែនជារឿងធម្មតាទេ និយាយរួមគឺមានអ្នកអាចធ្វើបាននិងអ្នកធ្វើមិនបាន។
លោក Ryan Moran រកបានលុយមួយលានដុល្លារដំបូងរបស់លោកនៅថ្ងៃខួបកំណើតវ័យ២៦ឆ្នាំរបស់លោក។ បច្ចុប្បន្នលោកមានវ័យ២៨ឆ្នាំ មុខជំនួញរបស់លោករកចំណូលបានប្រមាន៥០ម៉ឺនដុល្លារក្នុងមួយខែ។
មនុស្សជាច្រើនកើតក្ដីសង្ស័យ និងចង់ដឹងថាតើបុរសវ័យក្មេងយ៉ាងនេះរកប្រាប់រាប់លានដុល្លារក្នុងរយៈពេលតែប៉ុន្មានឆ្នាំបានដោយរបៀបណា? ទីបំផុតសេដ្ឋីវ័យ២៨ឆ្នាំ Ryan Moran បានប្រាប់មហាជនថា “រកលុយមួយលានដុល្លារដំបូងគឺងាយស្រួលទេប្រសិនបើអ្នកអនុវត្តតាម៥ចំណុចនេះ”។
១៖ រាប់អានមនុស្សដែលនឹងពង្រីកការគិតរបស់អ្នក
Ryan ស្រមៃតាំងពីតូចមកចង់ក្លាយជាម្ចាស់ក្លិប Clevelan Indians។ ពេលគាត់ឈានដល់វ័យ២០ឆ្នាំគាត់ដឹងថា ដើម្បីធ្វើក្ដីស្រមៃរបស់គាត់អោយក្លាយជាការពិត លោកនឹងត្រូវការលុយចំនួន៥០០លានដុល្លារ។ សម្រាប់មនុស្សស្ទើរតែទាំងអស់នៅលើលោកការរកលុយ៥០០លានដុល្លារដើម្បីទិញក្លិបកីឡារអាជីពមួយគឺលើសឆ្ងាយពីអ្វីដែលអាចធ្វើបាន។ សម្រាប់លោក Ryan ក៏ដូចគ្នា រហូតដល់លោកចាប់ផ្ដើមរាប់អានមនុស្សជាច្រើនដែលបានធ្វើការនេះរួចទៅហើយ។
លោកលើកឡើងថា “អ្នកអាចស្រមៃឃើញថាដើម្បីសម្រេចគោលបំណងដ៏ធំបែបនេះវាទាមទារអ្វីខ្លះ ហើយការដែលយើងស្គាល់មនុស្សកម្រិតនេះរាប់អានពួកគេជាអ្នកផ្ដល់យោបល់ដល់យើង ពួកគេអាចប្រាប់យើងយ៉ាងច្បាស់ថា យើងត្រូវការអ្វីអោយពិតប្រាកដដើម្បីធ្វើរឿងនោះបាន។ វាគ្រាន់តែផ្នែកមួយនៃជំនួញរបស់អ្នក ប៉ុន្តែភ្លាមៗអ្វីដែលអ្នកគិតថាមិនអាចធ្វើទៅបាន ក៏ស្រាប់តែប្រែក្លាយជាការពិត”។
តើសុបិនដ៏ធំរបស់អ្នកជាអ្វីដែលធ្វើអោយអ្នកគិតថាមិនអាចសម្រេចបាន ឬបន្លាចទឹកចិត្តរបស់អ្នក? តើអ្នកគិតថា អ្នកទំនងជានឹងសម្រេចក្ដីសុបិននោះបានទេប្រសិនបើអ្នកមានក្រុមអ្នកផ្ដល់យោបល់ដែលបានសម្រេច និងធ្វើការនៅកម្រិតនោះហើយ? ប្រសិនបើដូច្នោះមែន ចាប់ផ្ដើមបង្កើតទំនាក់ទំនងជាមួយពួកគេនៅពេលនេះ ហើយអោយពួកគេជួយបង្ហាញផ្លូវអ្នក។
២៖ កែតម្រូវអ្វីដែលអ្នកគិតថាធ្វើមិនបាន
ខណៈដែលអ្នករាប់អានមនុស្សត្រូវហើយ អ្នកនឹងត្រូវអភិវឌ្ឍគំនិតរបស់អ្នក។ ផ្នែកមួយនៃការកែតម្រូវគំនិតគឺ កត់សម្គាល់ការជឿដែលមានកម្រិតរបស់អ្នក។ Ryan និយាយថា “ពេលអ្នកមានអារម្មណ៍ថាអ្វីមួយមិនអាចទៅរួច អ្នកត្រូវកត់សម្គាល់ថា វាគ្រាន់តែជារឿងដែលអ្នកកំពុងនិយាយប្រាប់ខ្លួនឯងហើយធ្វើវាអោយទៅជារឿងដែលមិនអាចទៅរួច បើវាគ្រាន់តែជារឿងដូច្នេះបញ្ហាគឺអ្នកគ្រាន់តែត្រូវការសរសេរវាម្ដងទៀតប៉ុណ្ណោះ។
ដើម្បីសរសេររឿងរបស់អ្នកឡើងវិញ អ្នកត្រូវសួរខ្លួនឯងថា “រឿងអ្វីខ្លះនៅក្នុងជីវិតខ្ញុំដេលបន្លាច និងបញ្ឍប់ខ្ញុំពីការធ្វើសកម្មភាព? វាជាសកម្មភាពគួរអោយខ្លាចមែន ឬគ្រាន់តែជាការភ្នកក្លែងក្លាយដែលទាញខ្ញុំថយក្រោយ? តើខ្ញុំត្រូវធ្វើបែបណាដើម្បីបោះជំហានទៅមុខបើទោះជាប្រឈមនឹងភាពភ័យខ្លាចនេះ?”
៣៖ បញ្ចេញលទ្ធផលដែលគេនឹកគិតមិនដល់
លទ្ធភាពដែលអ្នកអាចបង្កើនចំណូលគឺពឹងលើលទ្ធភាពដែលអ្នកអាចបញ្ចេញលទ្ធផលដែលគេនឹកស្មានមិនដល់។ មនុស្សជាច្រើនគិតថា វិធីតែមួយដើម្បីបន្ថែមតម្លៃទៅលើលទ្ធផលគឺការប្រឹងប្រែងធ្វើការអោយកាន់តែខ្លាំង ឬដោះដូរជាលុយ។ ការគិតនេះតូចពេកហើយ។ អ្នកអាចបញ្ចេញលទ្ធផលដែលគេនឹកគិតមិនដល់តាមរយៈ ទំនាក់ទំនងដែលអ្នកបានបង្កើត ពេលវេលាដែលអ្នកអាចចាត់ចែងបាន និងបញ្ហាដែលអ្នកអាចសម្រាលបាន។
ឱកាសជោគជ័យធំៗនឹងបើកចំហនៅពេលអ្នកសាងទំនាក់ទំនងជាមួយមនុស្សត្រូវ(១) ចំណាយពេលវេលារបស់អ្នកលើសកម្មភាពដែលមានឥទ្ធិពលខ្ពស់បំផុត(២) ហើយធ្វើជាមនុស្សដែលចេះដោះស្រាយបញ្ហា(៣)។ លុបបំបាត់ចោលគំនិតចាស់ដែលគិតថា អ្នកត្រូវប្រឹងធ្វើការ ឬស្វែងរកការងារដែលមានប្រាក់ខែច្រើន ហើយចាប់ផ្ដើមអភិវឌ្ឍទម្លាប់នៃការបញ្ចូលគោលការណ៍ទាំងបីនេះនៅក្នុងជីវិតប្រចាំថ្ងៃរបស់អ្នក។
៤៖ ជ្រើសរើសអតិថិជនរបស់អ្នកដោយវៃឆ្លាត
វិធីដែលងាយបំផុតដើម្បីទម្លាយផ្លូវទៅរកលុយ១លានដុល្លាររបស់អ្នកគឺការ គិតតម្លៃថ្លៃទៅលើផលិតផល និងសេវាកម្មរបស់អ្នក។ ទោះជាយ៉ាងណា ពេលដែលអ្នកប្រាប់អ្នកណាម្នាក់ពីការឡើងថ្លៃ ពួកគេតែងតែតបមកអ្នកវិញដោយលើកឡើងថា ទីផ្សារមិនអនុញ្ញាតអោយមានការតម្លើងថ្លៃបែបនោះទេ។ នេះហើយជាហេតុផលដែលអ្នកត្រូវជ្រើសរើសអតិថិជនអោយបានត្រឹមត្រូវ។
៥៖ វិនិយោគសម្រាប់រយៈពេលវែង
មនុស្សជាច្រើនសុខចិត្តវិនិយោគលុយទៅលើអ្វីដែលចំណេញលឿន និងងាយស្រួល។ យ៉ាងណាបើប្រៀបធៀបអោយពិតប្រាកដ អ្នកនឹងដឹងថាលទ្ធផលដែលលឿនបំផុតគឺកើតឡើងនៅពេលដែលអ្នកវិនិយោគសម្រាប់រយៈពេលវែង។ ការវិនិយោគសម្រាប់រយៈពេលវែងមិនមែនមានតែការទិញភាគហ៊ុន ឬអចលនទ្រព្យទេ។ យើងអាចសំដៅទៅលើ ការប្រើពេលវេលារបស់អ្នក មនុស្សដែលអ្នកជួលមកធ្វើការ ទំនាក់ទំនងដែលអ្នកសាង ផលិតផលដែលអ្នកបង្កើត និងរចនាសម្ព័ន្ធក្រុមហ៊ុនរបស់អ្នក។ ទាំងអស់នេះគឺជាការវិនិយោគ។
ពេលដែល Ryan ព្យាយាមពង្រីកជំនួញរបស់ខ្លួន លោកដឹងថា កត្តាប្រឈមរបស់លោកគឺព្រោះតែលោកធ្វើការសម្រេចចិត្តផ្អែកលើលទ្ធផលរយៈពេលខ្លី។ ក្រោយមកលោកសម្រេចចិត្តផ្ដោតលើអ្វីដែលនឹងល្អបំផុតសម្រាប់ការផ្ដោតលើរយៈពេលវែង។ ទីបំផុតលោកអាចទាក់ទាញអតិថិជនដែលពិតជាបានបន្ថែមគុណតម្លៃទៅលើផលិតផល និងសេវារបស់លោកដែលអាចធ្វើអោយលោកតម្លើងតម្លៃបាន។ នោះហើយគឺជាពេលដែលលោកអាចរកលុយបានមួយលានដុល្លារដំបូង។
តើអ្នកទុកលុយចោលលើតុប៉ុន្មានដោយសារតែអ្នកមិនរៀបគំរោងសម្រាប់រយៈពេលវែងគ្រប់គ្រាប់ និងវិនិយោគលើការបង្កើតក្រុមហ៊ុនសម្រាប់ជោគជ័យរយៈពេលវែង? បញ្ចូល៥ចំណុចនេះជាមួយគ្នា ពេលនោះអ្នកអាចនឹងរកលុយមួយលានដុល្លារដំបូងរបស់អ្នកងាយជាងអ្វីដែលអ្នកធ្លាប់គិត។
ប្រភព៖ www.thephnompenhtimes.com