ពីធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជាពិធីបុណ្យដែលប្រជាពលរដ្ឋខ្មែរគ្រប់រូបតែប្រារព្ធខ្ជាប់ខ្ជួនជារៀងរាល់ឆ្នាំនៅក្នុងខែចែត្រ។
តាំងពី ចុល្លសករាជ គេបានបង្កើតទំរង់តាម ប្រតិទិនសុរិយគតិ ហើយបានយក ថ្ងៃនៃបុណ្យ ចូលឆ្នាំខ្មែរនៅ ខែចេត្រ ជាខែដែលប្រជាជន ទំនេរពីការងារស្រែចំការ។ មានរដូវបួន នៅក្នុង ប្រតិទិននៃ ឆ្នាំសុរិយគតិ គឺ រដូវរងារ រដូវផ្ការីក រដូវក្ដៅ និង សរទរដូវ។ ប្រជាជនខ្មែរ បានអនុវត្ត យកខែទីប្រាំ គឺខែចេត្រ ដើម្បីប្រារព្ធពិធីបុណ្យចូលឆ្នាំ។ តាមធម្មតា ត្រូវនឹងថ្ងៃទី១៣ ខែ មេសា ឬ ពេលខ្លះត្រូវចំថ្ងៃទី ១៤ ខែមេសា។
នៅក្នុងឆ្នាំថ្មីឆ្នាំវកនេះសង្គ្រានឆ្នាំខ្មែរ នឹងចុះមកនៅថ្ងៃពុធ ទី ១៣ ខែមេសា ឆ្នាំ២០១៦ វេលាម៉ោង ៨ យប់ ដោយបុត្រីទី ៤ របស់កបិលមហាព្រហ្មព្រះនាម មណ្ឌាទេវី សោយទឹកដោះស្រស់ អម្ពរពណ៌ខៀវខ្ចីស្រស់ស្រទន់ ជិះសត្វលាជាយាន្តជំនិះ។
ក្នុងឱកាសដ៍មានឬទ្ធិ នៃបុណ្យចូលឆ្នាំឆ្នាំ គឺបានបង្ហាញតាមតារាសាស្ត្រមហាសង្ក្រាន ហើយអូស បន្លាយ ក្នុងរយះពេលបីថ្ងៃ។ ថ្ងៃទី១ ហៅថ្ងៃ មហាសង្ក្រាន ថ្ងៃទី២ ហៅថ្ងៃ វារវនបត និង ថ្ងៃទីបី ហៅថ្ងៃវារឡើងសក្ដិ ជាថ្ងៃដែលគេសន្មតថាមានឬទ្ធិជាងគេ។
នៅក្នុងឆ្នាំថ្មីនេះដែរមានភ្លៀងធ្លាក់ ៥០០ មេ ប៉ុន្តែបែកចែកទៅចក្រវាឡ ២០០ មេ ទៅព្រៃហេមពាន្ត ១៥០ មេ ទៅមហាសមុទ្រ ១០០ មេ ទៅជម្ពូទ្វីបរបស់មនុស្សលោករស់នៅបានត្រឹមតែ ៥០ មេ តែប៉ុណ្ណោះ បើតាមការទស្សទាយ នៅក្នុងសៀវភៅមហាសង្ក្រានឆ្នាំថ្មីនេះ៕
ប្រភព៖ www.thebnews.com