ក្រសួង​​ធន​ធាន​ទឹក​ថា រាជធានី និង ខេត្ត​ជាង​១០ អាច​ទទួល​ទឹកភ្លៀង​កក់ខែ​ពីថ្ងៃ​ទី​២៥-២៦ មីនា

fdsf

ភ្នំពេញ ៖ ក្រសួង​ធន​ធាន​ទឹក និង ឧ​ត្តុ​និយម បាន​ឲ្យដឹងថា​នា​ថ្ងៃទី​២៣ មីនា រាជធានី និង ខេត្ត​យ៉ាងហោចណាស់​ជាង​១០ អាច នឹងទទួល​បាន​ទឹកភ្លៀង​កក់ខែ​អំឡុង​ថ្ងៃទី​២៥-២៦ មីនា នេះ ។​

​ក្រសួង​នេះ​បានបញ្ជាក់​នៅក្នុង​សេចក្ដីជូនដំណឹង​មួយ​របស់ខ្លួន​ថា រាជធានី និង ខេត្ត​ដែល​អាច​ទទួលបាន​ទឹកភ្លៀង​កក់ខែ​នោះ​រួមមាន​៖ រា​ជ​ធានី​​ភ្នំពេញ ខេត្តកណ្ដាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន សៀមរាប កំពង់ធំ កំពង់ស្ពឺ តាកែវ កោះកុង កែប កំពត និង ខេត្ត​ព្រះ​សី​ហ​នុ ។ ប៉ុន្តែ​យ៉ាងណា​ក៍ដោយ ក្រសួង​ធន​ធាន​ទឹក ក៍បាន​​អំពាវនាវ​ឲ្យ​ពលរដ្ឋក្នុង​រាជធានី និង ខេត្ត​ទាំងនោះ​ ប្រុងប្រយ័ត្ន​ឲ្យ​មែនទែន​ចំពោះ​ផ្គរ រន្ទះ និង ខ្យល់​កន្ត្រាក់ ៕

ប្រភព៖ www.ann.com.kh

Submit a Comment

Your email address will not be published. Required fields are marked *

Show Buttons
Hide Buttons