ការគ្រប់គ្រង់ចំណូលនិងចំណាយប្រចាំថ្ងៃ ប្រចាំខែ និងប្រចាំឆ្នាំ មិនត្រឹមតែអ្នកមានប្ដីឬប្រពន្ធហើយទើបត្រូវគិតគូរនោះទេ សូម្បីតែអ្នកនូវលីវក៏គូរតែចេះរិះរកវិធីផ្សេងៗ ដើម្បីរៀនសន្សំលុយដោយខ្លួនឯង ជាពិសេសគឺស្ត្រីៗតែម្ដង ដែលជាមុខព្រួញដ៏សំខាន់និងជាអ្នករៀបចំទុកដាក់ កាន់បញ្ជីធំក្នុងគ្រួសារ។
ដើម្បីរួមចំណែកនូវវិធីខ្លះ ឲ្យស្ត្រីគ្រប់រូបក្លាយជាប្រពន្ធល្អ និងអ្នកបែងចែកចំណូលចំណាយដ៏ត្រឹមត្រូវ រួមទាំងពូកែនោះ សូមអានល្បិចស្ត្រីឆ្លាតសន្សំលុយទាំង១១ចំណុចនេះ រួមមានដូចខាងក្រោម៖
១.ទៅផ្សារមិនយកលុយទៅតាមខ្លួនច្រើន
២.សរសេរបញ្ជីចំណាយប្រចាំសប្ដាហ៍
៣.ត្រូវចេះចំណាយលុយឲ្យមានកម្រិត
៤.ទិញតែរបស់ណាដែលចាំបាច់
៥.ត្រូវចាំថាមនុស្សមិនដែលមានអ្វីគ្រប់គ្រាន់ទេ
៦.បន្ថយការដើរផ្សារ
៧.ប្រសិនបើអផ្សុកគួរតែអានសៀវភៅ មើលទូរទស្សន៍ ស្ដាប់វិទ្យុ
៨.កុំចូលហាងប្រសិនបើគ្មានបញ្ជីទំនិញក្នុងដៃ
៩.រំពឹងទុកក្នុងការទិញរបស់ធំណាមួយ ដូចជាឡានឬម៉ូតូ…
១០.ទូទាត់វិក្កយបត្រថេរប្រចាំខែ ឲ្យបានមុនដូចជាថ្លៃភ្លើង….ទឹកជាដើម
១១.ដើរផ្សារពេលល្ងាចព្រោះពេលល្ងាចគេលក់អីវ៉ាន់ថោក៕
ប្រភព៖ www.knn-news.com