កាលពីថ្ងៃទី ១៣ ខែមេសា ឆ្នាំ២០១៦ នាម៉ោង ៣ ល្ងាច នៅសភាតំណាងប្រជាជននៃរដ្ឋម៉ាសាឈូសេត ការប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរបានចាប់ផ្តើមក្រោមវត្តមានបើកឆាកដោយលោក មុំ រ៉ាឌី (Mom Rady) តំណាងរាស្ត្រខ្មែរសញ្ជាតិអាមេរិកទីមួយប្រចាំសភាតំណាងប្រជាជននៃរដ្ឋម៉ាសាឈូសេត។
នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រលើកទីមួយ និងជាសភាតំណាងប្រជាជនសញ្ជាតិអាមេរិកដើមកំណើតកម្ពុជាតែមួយគត់ដែលប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ លើទឹកដីអាមេរិក។
ក្នុងពិធីប្រារព្ធបុណ្យចូលឆ្នាំនេះ គេក៏សង្កេតឃើញមានការនិមន្តព្រសង្ឃព្រះពុទ្ធសាសនាមកកាន់វិមានសភាតំណាងរាស្ត្រនេះផងដែរ៕
ប្រភព៖ www.khmeread.com