សប្តាហ៍ក្រោយយើងនឹងបានឃើញទេសភាពដ៏អស្ចារ្យនៅលើមេឃខណៈដែលផែនដីឆ្លងកាត់កន្ទុយផ្កាយដុះកន្ទុយដ៏វែងហៅថា Halley។ ផ្កាយដុះកន្ទុយនេះក៏ត្រូវគេស្គាល់ដែរថា Eta Aquarids (សំដៅលើកញ្ចំអាចម៍ផ្កាយច្រើនតម្រៀបជួរគ្នាយ៉ាងវែងចេញជាផ្កាយដុះកន្ទុយឈ្មោះ Halley) ហើយការបង្ហាញខ្លួនរបស់វាគឺចាប់ផ្តើមពីថ្ងៃទី២០ មេសា រហូតដល់ ២១ ឧសភា ប៉ុន្ដែអ្នកនឹងអាចមើលឃើញវាភាគច្រើននៅព្រឹកទៀបភ្លឺនៃថ្ងៃទី៥ រហូតថ្ងៃទី៧ ឧសភានៅពេលព្រះចន្ទពេញវង់បញ្ចេញរស្មីភ្លឺចែងចាំពេញមេឃ។
មនុស្សដែលរស់នៅអឌ្ឍគោលខាងត្បូងរំពឹងឃើញអាចម៍ផ្កាយប្រហែល៣០ក្នុងមួយម៉ោងនៅពេលយប់ និងមនុស្សដែលនៅអឌ្ឍគោលខាងជើង (កម្ពុជាស្ថិតនៅអឌ្ឍគោលខាងជើងនេះឯង) នឹងឃើញអាចម៍ផ្កាយតម្រៀបជួរគ្នាដ៏វែងត្រឹមតែ១០ប៉ុណ្ណោះក្នុងមួយម៉ោង។
ផ្កាយដុះកន្ទុយ Halley ត្រូវការរយៈពេល៧៥ឆ្នាំដើម្បីចូលមកកាន់កន្លងព្រះអាទិត្យ ដូច្នេះយើងនឹងមិនអាចឃើញផ្កាយដុះកន្ទុយនេះនៅលើមេឃម្ដងទៀតទេរហូតដល់ពាក់កណ្ដាលឆ្នាំ២០៦១។
តើធ្វើដូចម្តេចអាចមើលឃើញផ្កាយដុះកន្ទុយទាំងនេះ? ព្រឹត្តិការណ៍នេះនឹងមើលឃើញយ៉ាងច្បាស់សម្រាប់អ្នករស់នៅអឌ្ឍគោលខាងត្បូង ឬក៏អ្នកដែលនៅជាប់ខ្សែអេក្វាទ័រអឌ្ឍគោលខាងជើង។
ពេលវេលាដ៏ល្អសម្រាប់មើលឃើញផ្កាយដុះកន្ទុយគឺនៅមុនពេលព្រះអាទិត្យរះ។ ខាងក្រោមគឺជាកាលវិភាគនៃម៉ោងព្រះអាទិត្យរះក្នុងទីក្រុងភ្នំពេញ។ ដូច្នេះអ្នកអាចកំណត់ម៉ោង មុនព្រះអាទិត្យរះមួយម៉ោងដើម្បីក្រោកមកមើលទស្សនីយភាពដ៏កម្រដែលកើតឡើងរាល់៧៥ឆ្នាំម្ដង។
ប្រភព៖ www.khmeread.com