ទីបំផុត យុវតីខ្មែរ តារា រត្ន និស្សិតមកពីសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ បានកសាងនូវភាពជាទីមោទនភាពក្រៃលែង ដោយបានឈ្នះពានរង្វាន់ពិភពលោកផ្នែកវោហាសព្ទសាធារណៈដែលមានប្រទេសចំនួន១១៥ចូលរួមប្រកួត។
កញ្ញាអាយុ២២ឆ្នាំ សិក្សាជំនាញច្បាប់ឆ្នាំទី៤រូបនេះ ជាយុវតីតែម្នាក់គត់តំណាងកម្ពុជា ទៅចូលរួមការប្រកួតនៅប្រទេសជប៉ុន ក្រោមប្រធានបទ “យុវជនគឺជាធនធានដ៏សំខាន់ក្នុងការផ្លាស់ប្តូរដោយនិរន្តភាពក្នុងសហគមន៍របស់ពួកគេ”។
គួរបញ្ជាក់ថា កម្មវិធីការប្រកួតប្រជែងផ្នែកតស៊ូមតិ និងវោហារសព្ទជាសាធារណៈនេះរៀបចំដោយ JCI Cambodia បានបង្កើតតាំងពីឆ្នាំ២០១១ ប៉ុន្តែកម្ពុជាពុំដែលឆ្លងផុតវគ្គលំដាប់ពិភពលោកនេះម្តងណាឡើយ ដែលឆ្នាំនេះជាកិត្តិយសបំផុត និងលើកទី១ដែលយុវតីកម្ពុជាដណ្តើមបានជយលាភីពានរង្វាន់ពិភពលោកផ្នែកវោហាសព្ទសាធារណៈ៕
ប្រភព៖ www.news.sabay.com.kh