បទពិសោធន៍ ឥតអៀនខ្មាស នៅ KFC ដែល Jack Ma ចងចាំមុនល្បីទូទាំង សាកលលោក

84a-11-04-2016--10-20-08

ជីវិតជោគជ័យ ៖ ជាការពិត បើរំឮកទៅកាន់អតីតកាល នាទសវត្សឆ្នាំ ១៩៧០ ក្រុមភ្ញៀវទេសចរជន ជាតិអង់គ្លេសដែលធ្លាប់បានធ្វើដំណើរកំសាន្តទៅកាន់ទីក្រុង Hangzhou ខេត្ត Zhejiang ប្រទេសចិន នោះអាចនឹងសម្គាល់ក្មេងប្រុសជំទង់ម្នាក់ដែលមានរាងស្គមស្គាំងនៅខាងក្រៅសណ្ឋាគារ Hangzhou រូបគេផ្ទាល់មានចំណាប់អារម្មណ៍ជាខ្លាំង ជាមួយនឹងការនិយាយភាសាអង់ គ្លេស ខណៈត្រៀមខ្លួនរួចជាស្រេច ក្នុងការបកប្រែ ក៏ដូចជា ធ្វើជាមគ្គុទេសទេសចរណ៍ ។ គេមាន ឈ្មោះថា Ma Yun ខណៈក្មេងជំទង់រូបនេះ លង់ស្នេហ៍ជាខ្លាំង ជាមួួយនឹងចំណេះដឹងភាសាអង់គ្លេស ស្របពេលដែលគេមានវ័យនៅក្មេងខ្លាំងក៏ដោយចុះ ។ គួររំឮកថា លោក Richard Nixon ដែលជា ប្រធានាធិបតី សហរដ្ឋអាមេរិក ទី ៣៧ និងគណៈ ប្រតិភូរបស់លោក បានអញ្ជើញដល់ទីក្រុង Hangzhou ហើយនៅពេលនោះ Ma Yun មានអាយុ ទើបតែ ៨ ឆ្នាំនោះទេ ។ ប្រភពសារព័ត៌មាន ចុះផ្សាយឲ្យ ក្រោយមកទៀត ក្មេងប្រុសជំទង់រូបនេះ ត្រូវបាននាំមកនូវការស្តាប់ ការអាន “The Adventures of Tom Sawyer” តាមរលកវិទ្យុដែលមានរយៈពេល ៤០ នាទី អំឡុង ពេលដែលខ្លួនត្រូវជិះកង់ឲ្យទៅដល់ទីតាំងសណ្ឋាគារ Hangzhou នាវេលាទាបភ្លឺ ។

ក្នុងឆ្នាំ ១៩៧៩ ជាសំណងល្អនៃការអញ្ជើញដល់ ប្រធានាធិបតីសហរដ្ឋអាមេរិក ទី ៣៧ លោក Nixon ដែលធ្លាប់មានទំនាក់ទំនងកាទូតល្អ​ជាមួយនឹង Mao Zedong នោះ ចិនក៏បានសម្រេច បើកជំហគោលនយោបាយរបស់ខ្លួន ដែលជាអំណោយផល ដល់ល្អមួយ ក្នុងការ ទាក់ទាញភ្ញៀវទេសចរ កើនឡើងយ៉ាងគំហុក ពី ៧២៨ នាក់ នៅក្នុងឆ្នាំ ១៩៧៨ ដល់ទៅជាង ៤០,០០០ នាក់ នាឆ្នាំ បន្តបន្ទាប់ ។ ពេលនោះហើយ Ma បានឈានដល់វ័យ ១៥ ឆ្នាំ ខណៈគេមានភ្ញៀវទេសចរជាច្រើន ត្រូវការសេវាកម្មរបស់ខ្លួន។ ក្រោយៗមកទៀត ភ្ញៀវទេសចរអាមេរិកម្នាក់ ដែលមានទំនាក់ទំនងល្អ ជាមួួយនឹង Ma Yun នោះ បានស្នើឲ្យ Ma Yun ទទួលយកឈ្មោះថា Jack ដើម្បីអោយគេមានឈ្មោះ ងាយហៅនិងងាយចាំ ស្របពេលដែលគេ​កំពុងតែមានទំនាក់ទំនងល្អជាមួយនឹង បណ្តាភ្ញៀវទេសចរ មកពីលោកខាងលិច។ បន្តបន្ទាប់មកទៀត ឈ្មោះ Jack ក៏ហៅជាប់តាំងពីពេលនោះមក ដូច្នេះ ពី Ma Yun ក៏បានក្លាយទៅជា Jack Ma ផ្ទាល់តែម្តង ។ ពិតណាស់ កាលបើនិយាយពីឈ្មោះ Jack Ma ហើយនោះ អ្នករាល់គ្នាពិតជាបានដឹងបានឮ ជាពិសេសបានស្គាល់ច្បាស់ ថាលោក គឺជា សហគ្រិន មានបំផុតលើសាកលលោក ហើយក៏ជាបេក្ខភាពមហាសេដ្ឋីមួយរូបដូចគ្នាដែរ ។ បើតាមសេចក្តីរាយ ការណ៍បញ្ជាក់ឲ្យដឹងថា បើទោះជាលោកទទួលបានជោគជ័យនៅក្នុងវិស័យពាណិជ្ជកម្ម តែលោក ក៏ធ្លាប់ទទួលបទពិសោធន៍បរាជ័យដូចគ្នាដែរ រួមមានដូចជា ប្រលងធ្លាក់ និង ដាក់ពាក្យបម្រើការងារ ធ្លាក់សឹងតែគ្រប់កន្លែងការងារទាំងអស់ រួមមាន ក្រុមហ៊ុន មាន់បំពង KFC ក៏ធ្លាប់បដិសេធ មិនជ្រើស រើសយករូបលោកបម្រើការងារជាដើម តែជាលទ្ធផល ពាក្យចាស់តែងពោលថា តស៊ូគង់បានសំរេច លោកក៏បានក្លាយទៅជាបេក្ខភាព សហគ្រិនមានបំផុតលើសាកលោក ក្រោយពី ជោគជ័យទៅលើ ក្រុមហ៊ុន Alibaba របស់ខ្លួន ៕

ប្រភព៖ www.knn-news.com

Submit a Comment

Your email address will not be published. Required fields are marked *

Show Buttons
Hide Buttons