លំហាត់​ប្រាណ​៥​បែប​សម្រាប់​អ្នក​រវល់​ធ្វើ​ការ​

10153774_642236102530663_5554181685377552796_n

ការធ្វើលំហាត់ប្រាណគឺច្បាស់ណាស់នឹងផ្តល់ជាគុណសម្បត្តិដល់សុខភាពរបស់អ្នក តែពេលខ្លះអ្នកប្រាកដជារវល់គ្មានពេលហាត់ប្រាណដើម្បីសុខភាព ដូចនេះខាងក្រោមនេះជាគំរូនៃលំហាត់ប្រាណដែលអ្នកអាចធ្វើបានទោះបីនៅការិយាល័យក៏ដោយ ។
១.ពត់ដៃ និង កដៃ៖

putdai

ការធ្វើបែបនេះពិតជាល្អខ្លាំងបំផុតសម្រាប់អ្នកដែលចំណាយជាច្រើនក្នុងការវាយក្តារចុចនានា ។ អ្នកគួរធ្វើបែបនេះឲ្យបានច្រើនដង ហើយក្នុងម្តងគួរប្រើពេល៤ទៅ៥វិនាទី ។
២.បន្តឹងសាច់ដុំស្មា ៖

bongtengsajsma

ហាត់ធ្វើបែបនេះក្រៅពីកុំឲ្យចុករោយកនិងស្មាហើយ វាក៏មានឥទ្ធិពលខ្លះដល់ឆ្អឹងខ្នងយើងផងដែរ ។
៣.Squats ជាមួយកៅអី ៖

squechear1kavey

ការហាត់ squats នឹងជួយឲ្យរាងកាយទាំងមូលរបស់អ្នកមានចលនា ដូចជា ខ្នងផ្នែកខាងក្រោម,សាច់ដុំភ្លៅមុខ និងជួយបន្តឹងសាច់ដុំគូទផងដែរ ។ ហាត់ Chair squats នេះអ្នកគ្រាន់តែអោនងើបប៉ុណ្ណោះ ដំបូងអ្នកត្រូវងើបឈរហើយដាក់កៅអីនៅពីក្រោយ រួចអោនចុះ លុះពេលដែលគូទអ្នកប៉ះកៅអីអ្នកត្រូវងើបវិញជាការស្រេច ។
៤.ហាត់ប្រាណ ក និង ស្មា ៖

394asg

ពេលដែលធ្វើការយូរអ្នកអាចនឹងចុកកនិងចុកស្មាជាដើម ដូចនេះចូរសាកល្បងធ្វើតាមរូបខាងក្រោម ដោយដំបូងឈរ រួចអោនទៅមុខដោយលើកដៃមកប៉ះគ្នា ។ ការធ្វើបែបនេះអ្នកនឹងមានអារម្មណ៍ថាដូចបានពត់ខ្លួនយ៉ាងស្រួលអ៊ឹចឹងដែរ ។
៥.ហាត់ពត់ជើង ៖

asdq23

អង្គុយរហូតក៏មិនល្អដែរ ដូច្នោះអ្នកគួរធ្វើចលនាជើងរបស់អ្នកដូចគ្នា ដោយគ្រាន់តែអោនយកចុងម្រាមដៃប៉ះនិងម្រាមជើងប៉ុន្មានដងក្នុង១ថ្ងៃ វាក៏ជួយឲ្យចរន្តឈាមរត់ទៅតំបន់ចុងជើងបានស្រួលមួយកម្រិតផងដែរ ។

ប្រភព៖ www.cambomag.com

Submit a Comment

Your email address will not be published. Required fields are marked *

Show Buttons
Hide Buttons