ស្ថាបនិក​KOI៖ មុន​រក​ស៊ី​ត្រូវ​ដឹង​៤ចំណុច​ជា​មុន​សិន​​

KOI-Owner-001

បច្ចុប្បន្នផ្នត់គំនិតរបស់យុវជនកម្ពុជា ហាក់មានចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការបើកមុខរបររកស៊ី ច្រើនជាងទៅការធ្វើការងារគេ ដោយសារតែពួកគេចង់ទទួលបាននូវសេរីភាព និងគិតថា ការធ្វើការងារឲ្យគេ មិនអាចធ្វើឲ្យសេដ្ឋកិច្ចគ្រួសាររបស់ខ្លួនមានជីវភាពធូរធារនិងក្លាយជាអ្នកមានបាននោះទេ។
ទាក់ទងនឹងការរកស៊ីនេះដែរ លោក ឃន ឈុនដារ៉ា ស្ថាបនិក KOI បានប្រាប់ ខេឃ្យូប ឲ្យដឹងថា មុនឈានចូលប្រឡូកក្នុងការរកស៊ីនោះ យុវជនគួរតែស្គាល់៤ចំណុចជាមុនសិន ថាតើខ្លួនឯងឋិតនៅក្នុងប្រភេទអ្នករកស៊ីមួយណាក្នុងចំណោមទាំង៤ចំណុចខាងក្រោមនេះ។

ចំណុចទី១ Builder គឺជាបុគ្គលដែលមានគំនិតថ្មីៗក្នុងការបង្កើតអាជីវកម្ម ហើយបុគ្គលប្រភេទនេះការរស៊ីរបស់គេតែងគិតពីនិរន្តភាពជានិច្ច ពីព្រោះថាគេមិនចង់ឲ្យការបើកដំណើរការហើយ បែរជាបាត់បង់ទៅវិញនោះទេ ពោលគឺអាជីវកម្មរបស់គេមានរយៈពេលវែង និងពង្រីកចូលទៅក្នុងទីផ្សារជាបន្តបន្ទាប់។

ចំណុចទី២ (Opportunist) ជាមនុស្សដែលចេះចាប់ឬឆក់ឱកាសក្នុងការធ្វើអាជីវកម្ម ហើយការរកស៊ីរបស់បុគ្គលប្រភេទនេះ គេមិនគិតពីនិរន្តភាពឡើយ ទោះបីជាការរកស៊ីរបស់គេបើកហើយ នឹងបិទទៅវិញក្នុងរយៈពេលខ្លីក៏ដោយក៏គេមិនខ្វល់ដែរ សំខាន់ឲ្យតែគេបានកើបលុយក្នុងរយៈពេលខ្លីនោះ។

ចំណុចទី៣ (Specialist) ជាបុគ្គលដែលរកស៊ីទៅតាមចំណេះជំនាញផ្ទាល់ខ្លួន ដែលជាឧទាហរណ៍ជា ជាងចម្លាក់ ទន្តពេទ្យ ជាដើម។

ចំណុចទី៤ (Innovator) ជាបុគ្គលដែលរកស៊ីតាមភាពច្នៃប្រឌិត ដោយមនុស្សប្រភេទនេះ មិនមានចាំបាច់មានជំនាញដូចបុគ្គលទាំង៣ប្រភេទខាងលើឡើយ សំខាន់ឲ្យតែគេមានគំនិតច្នៃប្រឌិត ឬឃើញរបស់អ្វីមួយ ហើយអាចច្នៃប្រឌិតចេញមក នោះគេក៏អាចរកស៊ីបានដែរ។

ទន្ទឹមគ្នានេះស្ថាបនិក វ័យ ២៧ ឆ្នាំរូបនេះ បានឲ្យដឹងទៀតថា អ្នករកស៊ីមិនមែនជាអ្នកប្រថុយប្រថាននោះទេ តែអ្នករកស៊ីទៅវិញទេដែលពូកែរកមធ្យោបាយដោះស្រាយបញ្ហា។ បន្ថែមពីនេះអ្នករកស៊ីត្រូវតែមានគោលដៅច្បាស់លាស់របស់ខ្លួនមុនឈានចូលទៅពីទីផ្សារ ហើយតែងសម្លឹងមើលទៅទីផ្សារ ថាតើខ្លួនអាចរកស៊ីបានអ្វីខ្លះបន្ថែមួទៀត?
លោកបញ្ជាក់បន្ថែមទៀតថា ដើម្បីជោគជ័យបានអ្នករកស៊ីត្រូវតែយល់ពីដៃគូប្រកួតប្រជែងរបស់ខ្លួនឲ្យបានច្បាស់ ថាតើគេមានចំណុចខ្លាំងនិងចំណុចខ្សោយអ្វីខ្លះ? និងយល់ពីតម្រូវការអតិថិជនរបស់ខ្លួន ហើយបើនិយាយពីផលិតផលវិញត្រូវគិតពីសោភណ្ឌភាព គុណភាពនិងតម្លៃសមរម្យជាសំខាន់ ព្រមទាំងភ្ជាប់ជាមួយនឹងភាសារស់រាយ រាក់ទាក់ក៏ជាកត្តាចាំបាត់ត្រូវតែមានផងដែរ។

KOI-Customer-001

KOI-Customer-002

Traing

ប្រភព៖ www.khmer-press.com
ប្រភព៖ KQUBE

Submit a Comment

Your email address will not be published. Required fields are marked *

Show Buttons
Hide Buttons