កំពូល​មនុស្ស​ជោគជ័យ​ផ្នែក​អាជីវកម្ម​ ​១០​​រូប​​ដែល​ក្រោក​ពី​ដំណេក​តាំង​ពី​មាន់​​រងាវ

10342840_914556018641378_7121660504305258151_n

ការក្រោកពីដំណេកតាំងពីព្រលឹមស្រាងៗ ហាក់ដូចជារឿងដ៏ពិបាកសម្រាប់មនុស្សមួយចំនួន។ ប៉ុន្តែមនុស្សដែលជោគជ័យក្នុងពិភពលោកភាគច្រើន ពួកគេមិនល្មោភក្នុងការសម្រាកនោះទេ។ ពួកគេទាំងនោះរួមមាន៖

១) ស្ថាបនិកក្រុមហ៊ុន Apple លោកTim Cook ៖ លោកតែងតែក្រោកពីដំណេកម៉ោង៣និង៤៥នាទីយប់ជានិច្ច បន្ទាប់មកលោកត្រូវទៅពិនិត្យអ៊ីមែលផ្ទាល់ខ្លួនរបស់លោក។

1

២) លោកស្រី Michelle Obama ៖ លោកស្រី ក្រោកពីដំណេកនៅម៉ោង៤និង៣០នាទីព្រលឹមដើម្បីធ្វើការហាត់ប្រាណ ព្រោះលោកស្រីនិយាយថា៖ «បើខ្ញុំមិនក្រោកឱ្យលឿនហើយធ្វើការហាត់ប្រាណទេ ខ្ញុំមានអារម្មណ៍ថាមិនសូវជាស្រួលខ្លួនទេ។»

2

៣) លោក Tim Armstrong ស្ថាបនិកក្រុមហ៊ុន AOL ៖ លោកតែងតែក្រោកពីដំណេកម៉ោង៥ព្រលឹម។ លោកក្រោកពីព្រលឹមដើម្បីធ្វើការហាត់ប្រាណ អានសៀវភៅ និងដើរស្រូបយកខ្យល់អាកាសជាមួយកូនស្រីរបស់គាត់។

3

៤)លោកស្រី Ursula Burns ស្ថាបនិកក្រុមហ៊ុន Xerox ៖ លោកស្រី ក្រោកពីដំណេកនៅម៉ោង៥និង១៥នាទីព្រលឹម ដើម្បីហាត់ប្រាណ ។

4

៥) លោក Jeff Immelt ស្ថាបនិកក្រុមហ៊ុន GE ៖ លោកតែងតែក្រោកពីដំណេកម៉ោង៥និង៣០នាទីព្រលឹមដើម្បីហាត់ប្រាណ ជួយសម្រួលដល់បេះដូងរបស់លោក។

5

៦) លោកស្រី Indra Nooyi ស្ថាបនិកក្រុមហ៊ុន PepsiCo ៖ លោកតែងតែក្រោកពីដំណេកម៉ោង៤ព្រលឹម ហើយទៅដល់កន្លែងធ្វើការមិនដែលយូរជាងម៉ោង៧ព្រឹកនោះទេ។

6

៧) លោកនាយក Dan Lee របស់ក្រុមហ៊ុន NextDesk ៖ លោកក្រោកពីដំណេកម៉ោងម៉ោង៣និង៣០នាទីយប់ ហើយលោកតែងតែពិសាទឹក២លីត្រនិងកាហ្វេ២ពែងជាប្រចាំនៅពេលក្រោកពីដំណេក។

7

៨) លោក Jack Dorsey ស្ថាបនិកក្រុមហ៊ុន Twitterនិង Square ៖ លោកក្រោកពីដំណេកម៉ោងម៉ោង៥និង៣០នាទីដើម្បីធ្វើការសមាធិអារម្មណ៍។

8

៩) លោកSergio Marchionne ស្ថាបនិកក្រុមហ៊ុនFiat Chrysler ៖ លោកតែងតែក្រោកពីដំណេកម៉ោង៣និង៣០នាទីយប់។

9

១០) លោកKevin O’Leary ជាអ្នកវិនិយោគនៅក្រុមហ៊ុនShark Tank ៖ លោកតែងតែក្រោកពីដំណេកម៉ោង៥និង៤៥នាទីព្រលឹម៕

10

ប្រភព៖ www.bizkhmer.com

Submit a Comment

Your email address will not be published. Required fields are marked *

Show Buttons
Hide Buttons