ម្ចាស់ Facebook , Google , Microsoft ក្លាយជាមហាសេដ្ឋីមានប្រាក់រាប់លានដុល្លារត្រឹមអាយុមិនលើស៣០ឆ្នាំ

13082511_1008385379237951_2742523712667357946_n

លោក Bill Gate បានក្លាយជាមហាសេដ្ឋីដែលមានលុយរាប់ពាន់លានដុល្លារនៅក្នុងឆ្នាំ១៩៨៧។ គាត់គឺជាមហាសេដ្ឋីដែលមានវ័យនៅក្មេងជាងគេបំផុតកាលពីពេលនោះ។ Bill Gate បានគ្រងតំណែងជាមហាសេដ្ឋីដែលមានបំផុតហើយក្មេងជាងគេរយៈពេល២៨ឆ្នាំ។ នៅក្នុងឆ្នាំ២០០៤ តំណែងមហាសេដ្ឋីវ័យក្មេងជាងគេបំផុតក្នុងលោក បានធ្លាក់មកលើលោក Larry Page ដែលជាម្ចាស់ Google។ បន្ទាប់មកទៀត នៅឆ្នាំ២០០៨ តំណែងនេះ បានធ្លាក់មកលើលោក Mark Zuckerberg ។

១) Mark Zuckerberg ៖ ជាស្ថាបនិកបណ្តាញសង្គម Facebook និងជា CEO ដំបូងគេបង្អស់ដែលបានក្លាយជាមហាសេដ្ឋីនៅត្រឹមអាយុ២៣ឆ្នាំ ក្នុងឆ្នាំ២០០៨ បន្ទាប់ពី Facebook ត្រូវបានគេនិយមប្រើប្រាស់ទូទាំងសកលលោកក្នុងរយៈពេល៤ឆ្នាំ។ Mark Zuckerberg គឺជាបុគ្គលម្នាក់ដែលបានកសាងខ្លួនបានក្លាយជាមហាសេដ្ឋីវ័យក្មេងដោយខ្លួនឯងក្នុងប្រវត្តិសាស្រ្ត។ បច្ចុប្បន្ន Mark Zuckerberg អាយុ៣១ឆ្នាំ មានទ្រព្យសម្បត្តិប្រមាណជា៥០ពាន់លានដុល្លារអាមេរិក។

zuckerberg-1940x1164222

២) Larry Page ៖ ជាសហស្ថាបនិក Google គាត់បានក្លាយជាមហាសេដ្ឋីវ័យក្មេងនៅអាយុ៣០ឆ្នាំ ក្នុងឆ្នាំ២០០៤ ស្របពេលដែល Google រកចំណូលបានកើនឡើងដល់ជាង១ពាន់លានដុល្លារ ជាលើកដំបូងរបស់ខ្លួន។ បច្ចុប្បន្ននេះ Larry Page អាយុ៤២ឆ្នាំ មានទ្រព្យសម្បត្តិប្រមាណជា៣៨ពាន់លានដុល្លារអាមេរិក។

13082511_1008385379237951_2742523712667357946_n

៣) Bill Gate ៖ ជាសហស្ថាបនិក Microsoft គាត់បានក្លាយជាមហាសេដ្ឋីតាំងពីឆ្នាំ១៩៨៧ នៅអាយុ៣១ឆ្នាំ។ បច្ចុប្បន្ននេះ Bill Gate មានអាយុ៦០ឆ្នាំ គឺជាបុគ្គលដែលមានជាងគេបំផុតនៅលើពិភពលោក។ ទ្រព្យសម្បត្តិរបស់ Bill Gate មានប្រមាណជា៧៨ពាន់លានដុល្លារអាមេរិក។

bill-g3

ទោះបីជា Mark Zuckerberg បានឈរនៅលើតំណែងជាមហាសេដ្ឋីក្នុងវ័យនៅក្មេងជំនួស Bill Gate ក៏ដោយ តែ Bill Gates នៅតែជាមហាសេដ្ឋីដែលមានប្រាក់ជាងគេបំផុតក្នុងលោក។

ប្រភព៖ www.bizkhmer.com

Submit a Comment

Your email address will not be published. Required fields are marked *

Show Buttons
Hide Buttons