ធនាគារជាតិ​កម្ពុជា​ប្រកាស​ព្រមាន​ត្រូវ​ជាប់គុក និង​ពិន័យ​១០០​ដង​នៃ​ប្រាក់​ដែល​ខ្លួន​មិន​ទទួលយក​

160218165133_02

160218165133_03

ធនាគារជាតិ​នៃ​កម្ពុជា​បានធ្វើ​ការព្រមាន​យ៉ាង​ធ្ងន់ៗ​ទៅតាម​មាត្រា​នៃ​ច្បាប់​ប្រទេស​កម្ពុជា​ដែល​លើក​តាម​ហ្វ៊េ​ស​ប៊ុ​ក​របស់ខ្លួន​ថា ប្រសិន​ណា​ជន​ណា​ដែល​ពុំ​ទទួល​ចាយប្រាក់​រៀល​របស់​កម្ពុ​ជា​នោះទេ នឹងត្រូវ​ជាប់ទោស​ពន្ធ​នាគារ​ព្រមទាំង​ពិន័យ​ជា​ប្រាក់​យ៉ាងធ្ងន់ធ្ងរ​ផងដែរ​។​

​ការព្រមាន​នេះ​បាន​ធ្វើឡើង​បន្ទាប់​អំពី​មានការ​ផ្សព្វផ្សាយ​ព័ត៌មាន​ជាច្រើន​តាម​បណ្តាញ​សង្គម​ហ្វ៊េ​ស​ប៊ុ​ក ពី​ការមិន​ទទួលយក​របស់​ម្ចាស់​អាជីវកម្ម​មួយចំនួន​នូវ​ក្រដាសប្រាក់​១០​ម៉ឺន​រៀល និង ៥០ ០០០​រៀល​។
​ នៅក្នុង​គេហទំព័រ ហ្វ៊េ​ស​ប៊ុ​ក​របស់​ធនាគារ​នេះ ​បាន​បង្ហោះ​ពី​ច្បាប់​ដាក់ទោស​ទណ្ឌ​ដល់​ជន​ណា​ដែល​មិន​ទទួលយក​ការទូទាត់​ជា​ប្រាក់រៀល​ដោយ​បង្ហាញថា ៖ «​ជន​ណា​ពុំ​ព្រម​ទូទាត់​រូបិយវត្ថុ​ដេ​ល​មានតម្លៃ​នីត្យានុកូល​និង​មាន​តេជានុភាព​ធ្វើ​សេរីកា​រលើ​ដែនដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជន​នោះ​នឹង​ត្រូវបាន​ផ្តន្ទា​ទោសពិន័យ​ជា​ប្រាក់​ស្មើនឹង​១០០​ដង​នៃ​ទឹកប្រាក់​ដែល​ពុំ​ព្រម​ទូទាត់​»​។​

NBC​បាន​ឲ្យ​ដឹងថា ដូច​មានចែង​ក្នុង​មាត្រា​ទី​៤៣ និង​៦៤​នៃ​ច្បាប់​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​ធនាគារជាតិ​នៃ​កម្ពុជា ដែល​ត្រូវ​បានប្រកាស​ឲ្យ​ប្រើ​ដោយ​ព្រះរាជក្រម​លេខ នស​/​រកម​/០១៦៩/២៧ ចុះ​ថ្ងៃទី​២៦​ខែមករា ឆ្នាំ​១៩៩៦ «​ក្នុងពេលដែល​មិនបាន​ដក​ចេញពី​ចរាចរ​ទេនោះ ក្រដាសប្រាក់​ដែល​បោះផ្សាយ​ដោយ​ធនាគារកណ្តាល គឺជា​រូបិយវត្ថុ​មានតម្លៃ​នីត្យានុកូល​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​មាន​តេជានុភាព​ធ្វើ​សេរីការ​គ្មាន​ព្រំដែន​»​។​

ការដោះដូរ​ពាណិជ្ជកម្ម និង​ការចាយវាយ​ទូទៅ​នៅ​កម្ពុជា​ត្រូវបាន​គ្របដណ្តប់​ដោយ​ប្រាក់​ដុល្លារ​ភាគច្រើន​។​

ឈ្មួញ​មួយចំនួន​ធ្លាប់​ត្អូញត្អែរថា ការដែល​ពួកគេ​ពុំ​ចង់យក​ប្រាក់រៀល​ដោយសារ​ប្រាក់រៀល​ថោក (១​ដុល្លារ ប្រហែល​៤០០០​រៀល​) ធ្វើ​ឲ្យ​គេ​លំបាក​រាប់​លុយ​។

សូមបញ្ជាក់ថា កា​ចាយប្រាក់​នៅ​កម្ពុជា​ពុំមាន​ការហាម​ប្រាម​អ្វី​ឡើយ​ក្នុងការ​ចាយប្រាក់​បរទេស អាច​ចាយ​ដោយ​សេរី​ខុសពី​បណ្តា​ប្រទេសជិតខាង​។

មន្ត្រី​ធនាគារ​មួយរូប​ធ្លាប់​លើក​ថា ដោយសារ​ទាំង កម្ពុជា និង​ប្រទេស​មួយចំនួន ចាយប្រាក់​ដុល្លារ​អាមេរិក ភាគច្រើន នោះ ធ្វើ​ឲ្យ​សេដ្ឋកិច្ច អា​មេ​រិ​កើនឡើង​យ៉ាង​ប្រសើរ​។ មន្ត្រី​និយាយថា សេដ្ឋកិច្ច​អាមេរិក​មួយផ្នែក​បានមក​ពី​ចំណូល​នៃ​ការបោះពុម្ព​លុយ​ឲ្យ​ប្រទេស​តូចៗ ឬ​ប្រទេស​ចាយប្រាក់​ដុល្លារ​អាមេរិក​ផងដែរ​។ លោក​ប៉ាន់ប្រមាណ​ថា​ការបោះពុម្ព​ប្រាក់​១០០​ដុល្លារ គឺ​ចំណាយ​ដើម​តែ​៥​ដុល្លារ​ប៉ុណ្ណោះ រីឯ​៩៥​ដុល្លារ​អាមេរិក​ជា​អ្នក​ចំណេញ​៕

ប្រភព៖ www.dnt-news.com

Submit a Comment

Your email address will not be published. Required fields are marked *

Show Buttons
Hide Buttons