សៀវភៅ​ល្បីៗទាំង​៥ក្បាល ​ដែល​អ្នក​គួរ​អាន​ដើម្បី​ពង្រឹង​ភាព​ជា​អ្នក​ដឹក​នាំ​របស់​អ្នក

Girl-Reading-Book

ភាព​ជា​អ្នក​ដឹក​នាំ​​ល្អ​នឹង​ជួយ​អោយ​អ្នក ​ក្លាយ​ជា​បុគ្គល​គំរូ​ម្នាក់​សម្រាប់​អ្នក​ដទៃ។ ​ភាព​ជា​អ្នក​ដឹក​នាំ​នេះ ​អាច​កើត​ឡើង​ដោយ​សារ​ការ​ដក​ស្រង់​បទ​ពិសោធន៍​ពី​បុគ្គល​ជោគជ័យ​និង​ការ​អាន​សៀវភៅ​ដោយ​ខ្លួនឯង​ផង​ដែរ។ តើ​អ្នក​ចង់​ដឹង​ទេ​ថា​ តើ​សៀវភៅ​អ្វី​ដែល​សាក​សម​បំផុត​សម្រាប់​អ្នក​?

១) The Leader Who Had No Title ៖​ និពន្ធ​ដោយ​លោក​ Robin Sharma មាន​សញ្ជាតិ​កាណាដា​ ហើយ​លោក​គឺ​ជា​​អ្នក​ផ្ដល់​ប្រឹក្សា​ទាក់ទង​នឹង​ភាព​ជា​អ្នក​ដឹក​នាំ​នេះ​ អោយ​ក្រុមហ៊ុន​ចំនួន​ ៥០០​ក្រុមហ៊ុន​។ សៀវភៅ​នេះ​បាន​និយាយ​អំពី​អ្វី​ដែល​លោក​ធ្លាប់​បាន​បង្រៀន​ទៅ​ដល់​បុគ្គលិក​របស់​លោក។

1

២) Emotional Intelligence 2.0 ៖ និពន្ធ​ដោយ​​លោក​Travis Bradberry មាន​សញ្ជាតិ​អាមេរិក។ សៀវភៅ​នេះ​ផង​ដែរ​អាច​ធ្វើ​ការ​វាស់​ស្ទង់​ពី​​ EQ ​ឬ​​កម្រិត​នៃ​អារម្មណ៍​របស់​អ្នក​បាន​។​

2

៣) The 21 Irrefutable Laws of Leadership ៖​ និពន្ធ​ដោយ​លោក​ John C Maxwell មាន​សញ្ជាតិ​អាមេរិក ហើយ​សៀវភៅ​នេះ​នឹង​បង្រៀន​អ្នក​អោយ​ដឹង​ពី​អ្វី​ទៅ​ជា​ការ​ដឹក​នាំ​ដោយ​ជោគជ័យ។

3

៤) Leader Eat Last ៖ ​និពន្ធ​ដោយ​លោក​Simon Sinek ដែល​លោក​មាន​សញ្ជាតិ​អង់គ្លេស។ សៀវភៅ​នេះ​បង្ហាញ​ពី​គ្រឹះ​ដំបូង​​ក្នុង​ការ​ដឹក​នាំ​មនុស្ស​យ៉ាង​ណា​អោយ​ជោគជ័យ​។

4

៥) Principle-Centered Leadership ៖ និពន្ធ​ដោយ​លោក​Stephen R. Covey ដែល​លោក​មាន​សញ្ជាតិ​អាមេរិក។ សៀវភៅ​នេះ​បង្ហាញ​អំពី​ការ​លំបាក​លំបិន​អ្វី​ខ្លះ​ដែល​អ្នក​នឹង​ជួប​នៅ​ពេល​អ្នក​ក្លាយ​ជា​អ្នក​ដឹក​នាំ​គេ៕

5

ប្រភព៖ www.bizkhmer.com

Submit a Comment

Your email address will not be published. Required fields are marked *

Show Buttons
Hide Buttons