លោក Anthony Hsieh ធ្លាប់ជាយុវជនម្នាក់ដែលបានចូលធ្វើការក្នុងវិស័យបញ្ចាំទាំងដែលខ្លួនមិនបានដឹងអ្វីសោះពីវិស័យនេះ។ ក៏ប៉ុន្តែ ក្នុងអាយុត្រឹមតែ ២៥ ឆ្នាំ បុរសអាស៊ីសញ្ជាតិអាមេរិចរូបនេះបានទិញយកក្រុមហ៊ុនបញ្ចាំដែលលោកកំពុងតែធ្វើការជាមួយនឹងប្រាក់សន្សំរបស់លោកបូកនឹងប្រាក់ដែលលោកចងការពីលោកពូបង្កើតរបស់លោក។
បច្ចុបន្បនេះ លោកបានក្លាយជាមហាសេដ្ឋីដែលមានទ្រព្យសម្បត្តិខ្ទង់ពាន់លានដុល្លារ ព្រមទាំងមានឋានៈជានាយកប្រតិបត្តិនៃក្រុមហ៊ុនបញ្ចាំ loanDepot ដែលលោកបានបង្កើតក្នុងឆ្នាំ ២០១០។ នៅពេលដែលគេសួរលោកថា តើអ្វីជាគន្លឹះក្នុងការគ្របគ្រង់ហិរញ្ញវត្ថុសម្រាប់មនុស្សវ័យក្មេង? លោកបានឆ្លើយដោយសង្កត់ធ្ងន់ទៅលើ ការសន្សំដើម្បីគ្រាអាសន្ន។
លោកបានពន្យល់ថា៖ «វាពិតជាចាំបាច់ណាស់សម្រាប់សព្វថ្ងៃនេះ ពោលគឺចាំបាច់ជាងជំនាន់ណាៗទាំងអស់ដោយសារតែយើងកំពុងតែរស់នៅក្នុងសេដ្ឋកិច្ចមួយដែលមានភាពពុំច្បាស់លាស់ និងងាយនឹងប្រួលប្រែ។ ការមិនចេះទុកដាក់ប្រាក់សម្រាប់គ្រាមានអាសន្នគឺជាកំហុសធម្មតាមួយ។ ជាង៦៣ ភាគរយនៃប្រជាជនអាមេរិចពុំមានប្រាក់សន្សំសម្រាប់បង្ការគ្រាអាសន្ន ក៏ប៉ុន្តែវាគឺជាកំហុសមួយដែលអាចធ្វើឲ្យយើងបាត់បង់យ៉ាងធំធេង»។
លោកបានបន្តទៀតថា៖«ខណៈពេលដែលយើងមិនបាននឹកគិតអំពីភាពដែលអាចកើតឡើងដូចជាករណី ការបាត់បង់ការងារ ជំនួញបរាជ័យ ការសង្គ្រោះជីវិតបន្ទាន់ ឬបញ្ហាផ្លូវច្បាប់ ក៏ប៉ុន្តែរឿងទាំងនេះសុទ្ធតែអាចក្លាយជាការពិត។ នៅពេលដែលអ្នកបានសន្សំប្រាក់សម្រាប់គ្រាអសន្ន វាមានន័យថាអ្នកនៅតែមានដើមទុនដើម្បីធ្វើអ្វីផ្សេងទៀត ទោះជារឿងអាក្រក់ណាមួយនោះកើតឡើងក៏ដោយ»៕
ប្រភព៖ www.postkhmer.com