តើ​អ្នក​អង្គុយ​ច្រើន​ម៉ោង​រៀង​រាល់​ថ្ងៃ​មែន​ទេ? វិធី​ ៥​យ៉ាង​ដែល​អាច​ជួយ​អ្នកឱ្យ​​មាន​សុខ​ភាព​ល្អ​នៅ​កន្លែង​ការងារ

Priority-Health-Wellness-in-Business-Healthy-at-Work-Stretch-1024x683

សម្រាប់បុគ្គលិកដែលធ្វើការនៅក្នុងការិយាល័យ ការអង្គុយ ៨ឬ៩ម៉ោងគឺជៀសមិនផុតឡើង។ តាមការសិក្សាបានឱ្យដឹងថា ការអង្គុយជាប់ច្រើនម៉ោង មានផលប៉ះពាល់ដល់សុខភាព។ មិនថា ក្នុងពេលប្រជុំឬអង្គុយនៅមុខកុំព្យូទ័រ អ្នកសុទ្ធតែអង្គុយទាំងអស់។ ខាងក្រោមនេះ ជាវិធីដែល ៥យ៉ាងដែលអាចជួយដល់អ្នកបាន។

១) ធ្វើសកម្មភាពផ្សេងៗ ៖ មានសកម្មភាពជាច្រើនដែលអ្នកធ្វើបាននៅក្នុងម៉ោងការងារ។ អ្នកអាចបោសកន្លែងអង្គុយរៀងរាល់ម៉ោង។ បើមិនអីចឹងទេ អ្នកអាចឈរក៏បាន។ អ្នកក៏អាចដើរពេលអ្នកនិយាយទូរស័ព្ទ។ និយាយឱ្យខ្លី អ្នកត្រូវតែធ្វើសកម្មភាព។

២) ក្រោកឈរ ហើយនិយាយទៅមិត្តរួមការងារ ៖ រៀងរាល់ពីរឬបីម៉ោង អ្នកអាចដើរជុំវិញហើយនិយាយទៅកាន់បុគ្គលិកដទៃប្រហែល ១០ទៅ១៥នាទី។ មិនត្រឹម ការសម្រាករយៈពេលខ្លីនេះ អាចជួយដល់ភ្នែករបស់អ្នកបាននោះទេ អ្នកថែមទាំងមានមិត្តភាពល្អជាមួយមិត្តរួមក្រុមទៀតផង។

៣) មិនត្រូវយកអាហារថ្ងៃមកជាមួយ ៖ អាហារខ្ចប់គឺមានសុខភាពល្អ ហើយមិនថ្លៃទៀត។ ដូច្នេះហើយ អ្នកត្រូវជំរុញទឹកចិត្តដល់ខ្លួនឯងឱ្យត្រឡប់ទៅផ្ទះ ដើម្បីទទួលទារអាហារល្អៗ។

៤) ធ្វើការក្រៅក្រុមហ៊ុន ៖ ប្រសិនអ្នកអាចធ្វើបាន អ្នកគួរតែទទួលធ្វើវា។ ឧទាហរណ៍ថា អ្នកត្រូវទៅបង់ថ្លៃទំនិញ ឬទៅប្រមូលលុយពីអតិថិជន។ អ្នកអាចស្រូបយកខ្យល់បរិសុទ្ធ នឹងមានអារម្មណ៍ស្រស់ស្រាយ។

៥) បិទភ្នែក ហើយដកដង្ហើម ៖ ការតាំងសមាធិគឺជាវិធីមួយដ៏ល្អបំផុតដែលជួយអ្នកឲផ្ដោតអារម្មណ៍និងកាត់បន្ថយស្រេ្តស។ ដកដង្ហើមវែងៗពេលអ្នកទទួលទានកាហ្វេ ឬ ក្រោយពេលទទួលទូរស័ព្ទ៕

ប្រភព៖ www.bizkhmer.com

Submit a Comment

Your email address will not be published. Required fields are marked *

Show Buttons
Hide Buttons