វិធី ៥យ៉ាង​ដែល​អ្នក​អាច​ធ្វើ​ ដើម្បី​ងើប​ឱ្យ​បាន​លឿន​នៅ​ពេល​ព្រឹក​

Rate_Change_Money

តើអ្នកទៅធ្វើការឬទៅរៀនយឺតដែរឬទេ? មានមនុស្សជាច្រើនមានការលំបាកក្នុងការងើបពីព្រលឹមជាពិសេសទៅធ្វើការឬទៅរៀនឱ្យបានទាត់ពេល។ មនុស្សមួយចំនួនក៏កំពុងរកគន្លឹះដើម្បីងើបឱ្យបានពីព្រលឹម។ មនុស្សភាគច្រើនគិតជាការងើបពីព្រឹកអាចជួយឲពួកគេជោគជ័យ ពីព្រោះពួកគេមានពេលវេលាច្រើនក្នុងការធ្វើកិច្ចការនិងមិនមានការរំខានពីអ្នកដទៃ។ សាកល្បងវិធីខាងក្រោមនេះដូចតទៅ៖

១) មិនត្រូវដាក់ទូរស័ព្ទឬម៉ោងរោទ៏ជិតខ្លួន ៖ តាមការសិក្សាបានរកឃើញថា មនុស្សភាគច្រើន ពេលគេង ចូលចិត្តដាក់ទូរស័ព្ទក្បែរខ្លួន។ ប្រសិនជាអ្នកយកទូរស័ព្ទធ្វើជាម៉ោងរោទ៏នោះ អ្នកភាគច្រើននៅតែងើបយឹត ពីព្រោះថាវាងាយស្រួយក្នុងការចុកបិទហើយគេងទៅវិញ។

២) មិនត្រូវផឹកកាហ្វេច្រើននៅពេលថ្ងៃឬល្ងាច ៖ មនុស្សភាគច្រើនញៀនកាហ្វេ ហើយពួកគេមិនដឹងពីឥទ្ធិពលនៃជាតិកាហ្វេអីុនឡើយ។ តាមការស្រាវជ្រាវរកឃើញថាកាហ្វេមួយកែងអាចពន្យារពេលអ្នកគេងដល់ទៅ ៦ម៉ោង។ អ្នកស្រាវជ្រាវបាននិយាយថាបើសិនជាអ្នកមិនជឿ អ្នកអាចសាកមិនពិសាកាហ្វេមុនម៉ោង៥ តើអ្នកនិងគេងមុនជាងធម្មតាដែរឬទេ។

៣) ត្រូវមានអ្វីដែលត្រូវរំពឹង ៖ ប្រសិនជាអ្នកមានអ្វីដែលអ្នករំពឹងទុក និងធ្វើនៅថ្ងៃស្អែកបាននោះ នោះវានឹងក្លាយជាកម្លាំងចិត្តសម្រាប់អ្នកដើម្បីងើបពីព្រលឹម។ តាមការសិក្សារកឃើញថា អ្នកត្រូវមានអារម្មណ៍រំភើបនិងមានគោលបំណងចំពោះអ្វីមួយ។ បើមិនអីចឹងទេ អ្នកនឹងគិតថា គេងគឺប្រសើរជាង។

៤) ដាក់ម៉ោងសម្រាប់ចូលគេងពេលយប់ ៖ មនុស្សជាច្រើនដាក់តែម៉ោងភ្ញាក់។ ប៉ុន្តែ ពួកគាត់ភ្លេចហើយថាការឆាប់ចូលគេងទើបជាគន្លឹះសម្រាប់ភ្ញាក់នៅពេលព្រឹក។ ជាក់ស្ដែង មិនមានមនុស្សជាច្រើនធ្វើបាននោះទេ។ ដើម្បីដោះស្រាយបញ្ហានេះ អ្នកត្រូវដាក់ម៉ោងទាំងពេលចូលគេង និងពេលដែលអ្នកត្រូវភ្ញាក់។

៥) ពេលយប់ ៖ មនុស្សជាច្រើនចូលចិត្តពន្យារពេល ចូលគេង ទោះបីជាពួកគាត់មិនមានអ្វីក៏ដោយ។ វិធីដែរល្អនោះគឺ អ្នកត្រូវបិទដោយអេឡិចត្រូនិកទាំងអស់ ដុះធ្មេញ បិទភ្លើង និងចូលគេងជាការស្រេច៕

ប្រភព៖ www.bizkhmer.com

Submit a Comment

Your email address will not be published. Required fields are marked *

Show Buttons
Hide Buttons