ចង់​ជោគ​ជ័យ​មែន​ទេ? ធ្វើ​រឿង​ទាំង​៥​នេះ​ នៅ​ម៉ោង​ដែល​អ្នក​ទំនេរ

Control_Money_Before_Leave

តើអ្នកដឹងដែរឬទេថា ក្រុមហ៊ុនដែលទើបបង្កើតថ្មីបរាជ័យបួនដងទម្រាំតែបានជោគជ័យ។ ចង់បានជំនួញមួយដ៏ជោគជ័យគឺជាការលំបាក។ ហើយវាផ្អែកទៅលើកត្តាជាច្រើន ក្នុងនោះរួមមានទាំងពេលវេលាដែលទំនេរដែលអ្នកជំនួញបានចំណាយ។ ការចំណាយពេលទំនេរបានត្រឹមត្រូវអាចជួយអ្នកឲជោគជ័យបាន។

១) ធ្វើលំហាត់ប្រាណ ៖ ការធ្វើការគឺល្អចំពោះខ្លួនប្រាណ និងខួរក្បាលរបស់អ្នក។ តាមការស្រាវជ្រាវរកឃើញថា អ្នកដែលធ្វើលំហាត់ប្រាណ ៣០នាទីក្នុងមួយថ្ងៃ និងប្រាំថ្ងៃក្នុងមួយអាទិត្យ មានសុខភាពល្អ និងមានអារម្មណ៍ល្អ និងកាត់បន្ថយសំពាធ។ អ្នកជំនួញគួរតែមាន។

២) ទម្លាប់ ៖ តើអ្នកដែលឆ្ងល់ទេថា ហេតុអ្វីបានជាមនុស្សជោគជ័យមិនសូវចេញទៅក្រៅ ឬ ដើរលេង? នេះក៏ព្រោះថា ភាពជោគជ័យរបស់ពួកគេគឺអាស្រ័យទៅលើពេលវេលាផ្ទាល់ខ្លួនដែលពួកគេបានចំណាយ។

៣) រៀន ៖ ភាពជោគជ័យកើតចេញពីការរៀនសូត្រ។ ប្រសិនជាអ្នកចង់ជោគជ័យ អ្នកត្រូវរៀនអ្វីដែលថ្មី។ មនុស្សខ្លះរៀនភាសា ឯអ្នកទៀតរៀនបច្ចេកវិទ្យា។ អ្នកត្រូវរៀនអ្វីដែលទាក់ទងទៅនិងជំនាញរបស់អ្នក។

៤) អារម្មណ៍ល្អ ៖ វាអាចជាហេតុផលមួយថា Yoga បានក្លាយជាកីឡាមួយដែលមនុស្សពេញនិយម។ ការមានអារម្មណ៍ល្អជួយអ្នកឲសម្រាក បង្កើនលទ្ធផល និងបង្កើនភាពឆ្នៃប្រឌិត ។ អ្នកក៏អាចអង្គុយ២០នាទីពីរដងក្នុងមួយថ្ងៃ និងបំភ្លេចពិភពលោក១០នាទី។

៥) ការអាន ៖ វិធីដ៏ល្អដើម្បីតាមទាត់សម័យកាលគឺតាមរយៈការអាន។ មិនថា អ្នកអានអំពីព័ត៌មានថ្មីៗ ឬ អានសៀវភៅទាក់ទងនឹងការជំរុញទឹកចិត្ត ឬ ជំនួញ ឬ បុគ្គលដែលជោគជ័យ សុទ្ធតែមានប្រយោជន៍ដល់អ្នកទាំងអស់។ ការអានបង្កើនការចងចាំ បង្កើនភាពឆ្នៃប្រឌិត៕

ប្រភព៖ www.bizkhmer.com

Submit a Comment

Your email address will not be published. Required fields are marked *

Show Buttons
Hide Buttons