ផែន​ទី​​៤​ផ្ទាំង ​ដែលនាំ​អ្នក​ទៅ​រក​ភាព​ជោគជ័យ!

10403689_661737507247189_5273997394771775939_n

មុនពេលចេញដំណើរ មនុស្សជាច្រើនតែងតែស្វែងយល់ពីផ្លូវរួចទៅហើយ។ ប្រសិនជាពួកគេមិនអាចស្វែងយល់ពីផ្លូវតាមរយៈផែនទី ឬឧបករណ៍បង្ហាញផ្លូវ GPS ពួកគេនឹងខ្ជះខ្ជាយពេលវេលាមានតម្លៃជាច្រើន ម៉្យាងវិញទៀត ពួកគេងាយនឹងវង្វេងផ្លូវថែមទៀតផង។ គំនិតនេះ ក៏ដូចគ្នាទៅនឹងការធ្វើជំនួញផងដែរ។ អ្នកនឹងចំណាយពេលច្រើន ប្រសិនបើអ្នកមិនដឹងពីវិធីទៅដល់ទីនោះនោះទេ។ ក្នុងការបង្កើតគម្រោងការងារ អ្នកត្រូវមានចំណុចដូចខាងក្រោម ៖

១) សេចក្ដីអះអាងដ៏មានតម្លៃ ៖ តើមានអ្វីដែលពិសេសចំពោះថៅកែរបស់អ្នក? ៖ បទពិសោធន៍ការងារ។ ប្រសិនបើអ្នកទើបតែចាប់ផ្ដើម អ្នកអាចនិយាយពីជំនាញក្រៅ ដូចជា ការគិតស៊ីជម្រៅ ការទំនាក់ទំនង និងបទពិសោធន៍ផ្សេងៗដែលមានតម្លៃ ហើយអ្នកធ្វើនៅពេលទំនេរ។ ថៅកែចង់បានមនុស្សដែលចេះបែកចែកពេលវេលាបានល្អ។

២) ចំណុចខ្លាំងនិងចំណុចខ្សោយ ៖ អ្នកត្រូវកត់ត្រាទុកនូវភាពខ្លាំង និងភាពខ្សោយរបស់អ្នក វាងាយស្រួលក្នុងការកំណត់គោលដៅ។ ប្រសិនបើអ្នកមិនដឹងថាទៅទីណាទ នេះជាពេលអ្នកត្រូវរុករកហើយ។

៣) គោលដៅនិងពេលកំណត់ ៖ អ្នកមិនចាំបាច់សរសេរ ឬកំណត់ថា បីឆ្នាំក្រោយ អ្នកនឹងធ្វើការឱ្យអ្នកណានោះទេ។ ប៉ុន្តែអ្នកគួរមានចំនុចដៅមួយ ដើម្បីវាស់វែងនឹងសកម្មភាពរបស់អ្នក។ ឧទាហរណ៍ អ្នកអាចនឹងឃើញខ្លួនឯងដើរដល់ចំនុចណាមួយ ក្នុងរយៈពេលបីទៅប្រាំខែ។ បំបែកការងារនោះទៅជាតូចៗ រួចចាប់ផ្តើមសកម្មភាព។

៤) ដើរតាមគម្រោង ៖ ពេលអ្នកបង្កើតគម្រោង បានហើយ អ្នកត្រូវប្រាជ្ញាចិត្ត និងដើរតាមគម្រោង ទោះបីជាផ្លូវដើរមានការផ្លាស់ប្តូរ។ អ្នកត្រូវជឿលើសភាវៈគតិចំពោះការងាររបស់អ្នក ពោលគឺថា អ្នកត្រូវចេះបត់បែនក្នុងករណីបាំបាច់៕

ប្រភព៖ www.bizkhmer.com

Submit a Comment

Your email address will not be published. Required fields are marked *

Show Buttons
Hide Buttons