ម្ចាស់ហ្វេសប៊ុក រកបានប្រាក់ចំណូល៦ពាន់លានដុល្លារក្នុងមួយថ្ងៃដោយវិធីណា?

mark-1

នៅក្នុងប្រវត្តិសាស្ត្រតិចមានអ្នកណា ក្រុមហ៊ុនណារកប្រាក់បានរហូតដល់ទៅ ១ពាន់លានដុល្លារក្នុងមួយថ្ងៃ ។ ប៉ុន្តេក្រុមហ៊ុន ដែលមាន លោក MarK Zuckerberg ដែលមានបុគ្គលិកតែប៉ុន្មាននាក់ប៉ុណ្ណោះ តែអាចរកប្រាក់ចំណូលលើសពីការស្មាន ។

សារព័ត៌មានInquisitr នៅថ្ងៃមួយ ក្នុងខែមករា ឆ្នាំ២០១៦ បានផ្សព្វផ្សាយថា ម្ចាស់ហ្វេសប៊ុក លោក Zuckerberg បានរកប្រាក់ចំណូលរហូតដល់៦ពាន់លានដុល្លារ ក្នុងរយៈពេលតែ២៤ម៉ោងប៉ុណ្ណោះ ។ ជាមួយនឹងប្រាក់ចំណូលយ៉ាងច្រើននោះ ក្នុងមួយម៉ោង គឺទទួលបាន ២៥០លានដុល្លារ ។ ក្នុងមួយនាទីរកបានជាង៤លាន១៦ម៉ឺនដុល្លារ និងមួយវិនាទីរកបាន ជាង៦៩ម៉ឺនដុល្លារ ។ ចំណូលក្នុងមួយវិនាទីគឺច្រើនជាង ពលរដ្ឋដែលមានជីភាពមធ្យមនៅអាមេរិកទៅទៀត គឺមានតែ ៥៣.៦៥៧ដុល្លារ ។ ទាំងនោះមានន័យថា ទឹកប្រាក់ដែលលោក Zuckerberg រកបានគឺច្រើនជាងគ្រួសាធម្យមនៅអាមេរិកដល់ទៅ២៨ភាគរយ ។

ម្ចាស់ហ្វេសប៊ុករកប្រាក់ចំណូលបានដោយវិធីណា?

នាឡិការោទិ៍នៅម៉ោង៨ព្រឹក តែលោក Zuckerberg បានបិទនឹងដែលបន្ថែម៩នាទី ទៀតដោយសារតែលោកដែលយឺត ។ ក្នុងរយៈពេល៩នាទីនោះ លោករកបានចំណូលដល់ទៅ ៣៧,៥លានដុល្លារ ។ ក្រោយមកលោក រត់ហាត់ប្រាណរយៈពេល២០នាទី ដោយក្នុងរយៈពេល២០នាទី លោករកបានប្រាក់ចំណូល៨៣លានដុល្លារ ហើយគ្រាន់តែពេលវេលាមុជទឹក លោកក៏រកប្រាក់បាន ២១លានដុល្លារផងដែរ ។ គ្រាន់តែពេលវេលាជូនប្រពន្ធទៅធ្វើការ ក៏រកបានប្រាក់ដល់ទៅ១សែនដុល្លារផងដែរ ។

ក្នុងរយៈពេលបាយថ្ងៃត្រង់ លោកទទួលបានប្រាក់១២៥លានដុល្លារ នៅមិនគិតពីពេលវេលាទៅជិះឡាន ទៅ និងត្រឡប់មកផ្ទះវិញផង ក៏រកបានប្រាក់ចំណូល ៤២លានដុល្លារផងដែរ ។ នៅមុនពេលចូលដេក លោកអានសៀវភៅ «The End of Power » ក្នុងរយៈពេល១៧នាទី លោករកបានប្រាក់ចំណូល៧១លានដុល្លារ ទាំងនោះជាពេលវេលាមួយថ្ងៃធ្វើការរបស់លោក Zuckerberg បានបញ្ចប់ ដោយមានប្រាក់ចំណូលជាង៦ពាន់លានដុល្លារ ។

ការដែលរកបានប្រាក់ចំណូលច្រើន ដោយសារតែចំនួនពលរដ្ឋបានចូលលេងហ្វែសប៊ុក កាន់តែច្រើនហើយ មើលនៅរូបវីដីអូ ប្លែកៗ សុទ្ធតែត្រូវចំណាយប្រាក់ ៕

ប្រភព៖ www.khmerscoop.com

Submit a Comment

Your email address will not be published. Required fields are marked *

Show Buttons
Hide Buttons