​គួរ​កត់ត្រា​ចំណុច​សំខាន់​​ទាំង​៦​នេះ​ទុក ​ដើម្បី​​កំណត់​ពី​ភាព​ជោគជ័យ​របស់​អ្នក​​​​

I-have-a-nice-plan

គ្មាន​នរណា​ម្នាក់​ដែល​ការ​ចងចាំ​ល្អ​ចំពោះ​គ្រប់​រឿង​គ្រប់​រ៉ាវ​នោះ​ទេ ហេតុនេះ​ការ​កត់ត្រា​ទុក​គឺ​ជា​រឿង​មួយ​ដ៏​សំខាន់ តែ​មនុស្ស​ភាគច្រើន​មិន​សូវ​ជា​បាន​អនុវត្ត​ប៉ុន្មាន​ទេ។ ប្រសិន​ជា​អ្នក​កត់ត្រា​នូវ​ចំណុច​លម្អិត​ទាំងឡាយ​ចំពោះ​រឿង​ទាំង​១០​នេះ នោះ​ភាព​ជោគជ័យ​នឹង​នៅ​ខាង​មុខ​អ្នក​នេះ​ឯង។

១) ការ​កត់ត្រា​ទុក​នូវ​គោលដៅ​របស់​ខ្លួន៖ ​គោលដៅ​និង​មហិច្ឆតា​គឺ​ចំណុច​សំខាន់​ដែល​ជួយ​លើក​​​ទឹក​ចិត្ត​​យើង​ឲ្យ​ដើរ​ទៅ​មុខ​ជា​និច្ច​។ ម្នាក់ៗ​មាន​គោលដៅ​រៀង​ខ្លួន តែ​យ៉ាង​ណា​ក៏​ដោយ​ ​​អ្នក​គួរ​តែ​កត់​វា​ទុក​ហើយ​ធ្វើការ​ពិចារណា​ទៅលើ​គោលដៅ​ទាំងអស់​នោះ​ឲ្យ​បាន​ផ្ចិតផ្ចង់។ ការ​ធ្វើ​បែបនេះ​ធ្វើ​ឲ្យ​អ្នក​មាន​ផែន​ការ​ជីវិត​មួយ​ច្បាស់លាស់​និង​មិន​ងាយ​វង្វេង​ពី​គោលដៅ​របស់​ខ្លួន​ទេ។

២)​ ការ​កត់ត្រា​នូវ​ភារកិច្ច​ចម្បង៖ ចំណុច​នេះ​សំដៅ​ទៅលើ​ការងារ​ដែល​អ្នក​ត្រូវ​ធ្វើ​ប្រចាំ​ថ្ងៃ ដែល​តម្រូវ​ឲ្យ​មាន​ផែន​ការ​ច្បាស់​លាស់។ អ្នក​ត្រូវ​គិត​ថា​អ្នក​ត្រូវ​ចំណាយ​ពេល​ប៉ុន្មាន ​​ក្នុង​ការ​បំពេញ​ការងារ​និមួយៗ​ ហើយ​ពេលណា​ដែល​អ្នក​គួរ​តែ​ចាប់​ផ្ដើម និង​ពេលណា​ដែល​អ្នក​គួរ​តែ​បញ្ចប់​វា។

៣)​ ការ​កត់ត្រា​នូវ​មនុស្ស​ដែល​អ្នក​គួរ​ទំនាក់ទំនង៖ ​នៅ​ពេល​ដែល​អ្នក​ចង់​ទាក់ទង​ទៅ​នរណា​ម្នាក់ អ្នក​អាច​មាន​ឧបសគ្គ​ដោយសារ​តែ​អ្នក​មិន​បាន​កត់ត្រា​នូវ​លេខ​ទូរស័ព្ទ អ៊ីមែល ឬ​ឈ្មោះ​ហ្វេសប៊ុក​របស់​ពួក​គេ​ជា​ដើម។

៤) ការ​កត់ត្រា​​​រាល់​ការ​ចំណាយ​របស់​អ្នក៖ ​មិន​ថា​អ្នក​ជា​មនុស្ស​ជោគជ័យ​ដល់​កម្រិត​ណា​ក៏ដោយ​អ្នក​គួរ​តែ​កត់​ទុក​នូវ​ការ​ចំណាយ​របស់​អ្នក ទើប​អ្នក​អាច​ដឹង​ថា​អ្នក​ចំណាយ​លុយ​ទៅ​លើ​អ្វីខ្លះ ហើយ​ថា​តើ​អ្នក​អាច​កាត់​បន្ថយ​ការ​ចំណាយ​នោះ​បាន​ដែរ​ឬ​អត់​ទេ?

៥) ​ការ​កត់ត្រា​នូវ​ដំណើរ​អភិវឌ្ឍន៍​របស់​ខ្លួន​ឯង៖ ​អ្នក​ត្រូវ​តែ​ចាប់​អារម្មណ៍​ចំពោះ​ខ្លួន​ឯង​ ត្រូវ​តែ​ងាក​មើល​ថា​តើ​អ្នក​ឈាន​ដល់​កម្រិត​ណា​ហើយ អ្នក​បាន​អភិវឌ្ឍ​ខ្លួន​ដល់​ណា​ហើយ។ ហើយ​ក៏​ត្រូវ​កត់​ទុក​ពី​ពេល​ដែល​អ្នក​ចំណាយ​ក្នុង​ការ​ឈាន​ពី​ជំហាន​មួយ​ទៅ​ជំហាន​មួយ​ផង​ដែរ។ តើ​វា​យឺត ឬ​ក៏​លឿន?

៦)​ ការ​កត់ត្រា​នូវ​គម្រោង​អនាគត៖​ ​អ្នក​កត់ត្រា​ដើម្បី​ឲ្យ​អ្នក​ចេះ​គិត​ថា​តើ​គួរ​ធ្វើ​យ៉ាង​ណា​ដើម្បី​សម្រេច​វា ទោះបី​ជា​គេ​និយាយ​ថា​គ្មាន​នរណា​ម្នាក់​អាច​មើល​ឃើញ​អនាគត​ក៏​ដោយ។ ឧទាហរណ៍​ដូចជា​អ្នក​ចង់​បាន​លទ្ធផល​សិក្សា​ល្អ​នៅ​ឆ្នាំ​នេះ​អញ្ចឹង វា​នឹង​ធ្វើ​ឲ្យ​អ្នក​រក​វិធី​ធ្វើ​យ៉ាង​ណា​ដើម្បី​សម្រេច​វា៕​

ប្រភព៖ www.bizkhmer.com

Submit a Comment

Your email address will not be published. Required fields are marked *

Show Buttons
Hide Buttons