បើអ្នកចង់ឲ្យដំណើរការអាជីវកម្ម ដើរទៅបានស្រួលនោះ អ្នក ត្រូវតែ ចងចាំគន្លឹះល្អៗបន្ថែមទៀត ដើម្បីក្លាយជាផ្លូវមួយ ជួយឲ្យអ្នកទៅកាន់តែជោគជ័យ។ ខាងក្រោមនេះជាអ្វីដែលអ្នកត្រូវដឹង៖
១) ត្រូវចេះទាក់ទងអ្នកដទៃនិងបញ្ជាក់ឲ្យច្បាស់ពីគំនិតរកស៊ី ៖ អ្នកដែលជោគជ័យនឹងមិនកំណាញ់នោះឡើយ ក្នុងការចែករំលែកចំណេះដឹងទៅកាន់ពន្លកថ្មី។ អ្នកដែលជោគជ័យភាគច្រើនពួកគេតែងតែមិនខ្លាចឬ ចុះញ៉មក្នុងការសាកសួរ ឬ បង្កើនទំនាក់ទំនងជាមួយអ្នកដទៃ ឡើយ។ ហើយទោះបីជាមនុស្សមួយចំនួន មិនចង់បង្ហាញគំនិតល្អ ៗ ទៅកាន់អ្នកក្ដី តែ ក៏នៅមានអ្នកដែលមិនកំណាញ់ ហើយ មានទឹកចិត្ត ចង់ឲ្យអ្នកជោគជ័យដូចពួកគេផងដែរ។
២) បោះជំហានសន្សឹមៗ ៖ នេះគឺជាជំហានដំបូងនៅឡើយទេ ដូចនេះអ្នកមិនចាំបាច់បោះជំហានធំៗ ដើម្បីចង់ឈ្នះអ្នកដទៃខ្លាំងពេកដែរ។ អាចថា អ្នកនៅក្មេងខ្ចី ហើយអ្វីដែលអ្នកគួរធ្វើបានគឺការដើរយឺតៗ ដើម្បីឲ្យបានទៅមុខសិន មិនមែនទៅមុខដើម្បីយកឈ្នះអ្នកណាឡើយ។
៣) ត្រូវរៀនពីអ្វីជុំវិញខ្លួន ៖ ទោះបីអ្នកបញ្ចប់ការសិក្សារួចហើយក្ដី តែ អ្នកក៏ត្រូវចំណាយពេលសិក្សារៀនសូត្របន្ថែមទៀតដែរ។ ក្នុងនាមជាសហគ្រិនម្នាក់ អ្នកគប្បីយល់ដឹងពីភាពជាសហគ្រិន ចំណេះដឹងផ្នែកទីផ្សារ ទំនាក់ទំនង និងបណ្ដាញការងារនានា ដែលមានប្រយោជន៍ដល់ការ រកស៊ីរបស់អ្នក៕
ប្រភព៖ www.bizkhmer.com