បើ​មាន​ក្ដី​ស្រមៃ​ចង់​បើក​អាជីវកម្ម​អ្វី​​មួយ​ អ្នក​ត្រូវ​តែ​ចង​ចាំ​គន្លឹះ​ទាំង​នេះ

Book

បើអ្នកចង់ឲ្យដំណើរការអាជីវកម្ម ដើរទៅបានស្រួលនោះ អ្នក ត្រូវតែ ចងចាំគន្លឹះល្អៗបន្ថែមទៀត ដើម្បីក្លាយជាផ្លូវមួយ ជួយឲ្យអ្នកទៅកាន់តែជោគជ័យ។ ខាងក្រោមនេះជាអ្វីដែលអ្នកត្រូវដឹង៖

១) ត្រូវចេះទាក់ទងអ្នកដទៃនិងបញ្ជាក់ឲ្យច្បាស់ពីគំនិតរកស៊ី៖ អ្នកដែលជោគជ័យនឹងមិនកំណាញ់នោះឡើយ ក្នុងការចែករំលែកចំណេះដឹងទៅកាន់ពន្លកថ្មី។ អ្នកដែលជោគជ័យភាគច្រើនពួកគេតែងតែមិនខ្លាចឬ ចុះញ៉មក្នុងការសាកសួរ ឬ បង្កើនទំនាក់ទំនងជាមួយអ្នកដទៃ ឡើយ។ ហើយទោះបីជាមនុស្សមួយចំនួន មិនចង់បង្ហាញគំនិតល្អ ៗ ទៅកាន់អ្នកក្ដី តែ ក៏នៅមានអ្នកដែលមិនកំណាញ់ ហើយ មានទឹកចិត្ត ចង់ឲ្យអ្នកជោគជ័យដូចពួកគេផងដែរ។

២) បោះជំហានសន្សឹមៗ៖ នេះគឺជាជំហានដំបូងនៅឡើយទេ ដូចនេះអ្នកមិនចាំបាច់បោះជំហានធំៗ ដើម្បីចង់ឈ្នះអ្នកដទៃខ្លាំងពេកដែរ។ អាចថា អ្នកនៅក្មេងខ្ចី ហើយអ្វីដែលអ្នកគួរធ្វើបានគឺការដើរយឺតៗ ដើម្បីឲ្យបានទៅមុខសិន មិនមែនទៅមុខដើម្បីយកឈ្នះអ្នកណាឡើយ។

៣) ត្រូវរៀនពីអ្វីជុំវិញខ្លួន៖ ទោះបីអ្នកបញ្ចប់ការសិក្សារួចហើយក្ដី តែ អ្នកក៏ត្រូវចំណាយពេលសិក្សារៀនសូត្របន្ថែមទៀតដែរ។ ក្នុងនាមជាសហគ្រិនម្នាក់ អ្នកគប្បីយល់ដឹងពីភាពជាសហគ្រិន ចំណេះដឹងផ្នែកទីផ្សារ ទំនាក់ទំនង និងបណ្ដាញការងារនានា ដែលមានប្រយោជន៍ដល់ការ រកស៊ីរបស់អ្នក៕

ប្រភព៖ www.bizkhmer.com

Submit a Comment

Your email address will not be published. Required fields are marked *

Show Buttons
Hide Buttons