គន្លឹះ​ទាំង​៤​ ដែល​ជួយ​ធ្វើ​ឲ្យ​ខួរ​ក្បាល​របស់​អ្នក​ហ្វឹកហាត់​បាន​ដល់​កម្រិត​កំពូល

brain

សមត្ថភាពខួរក្បាលរបស់មនុស្សម្នាក់ៗមានមិនដូចគ្នានោះទេ ហើយសមត្ថភាពវាក៏អាចវាយតម្លៃតាមរយៈការហ្វឹកហាត់របស់អ្នកដែរ ថាតើអ្នកហ្វឹកហាត់វានៅក្នុងកម្រិតមួយណា។ ប្រសិនបើអ្នកមានសមត្ថភាពខួរក្បាលខ្លាំងហើយតែអ្នកមិនបានហ្វឹកហាត់វា នោះវាក៏មិនមានប្រយោជន៍អ្វីដែរ តែបើសមត្ថភាពខួរក្បាលរបស់អ្នកនៅក្នុងកម្រិតមធ្យមនោះទេ តែអ្នកព្យាយាមហ្វឹកហាត់វាឲ្យដល់កម្រិតមួយដ៏ល្អ នោះអ្នកក៏នឹងអាចចាត់ទុកបានថា ជាមនុស្សពូកែម្នាក់ផងដែរ។

វិធីសាស្ត្រខាងក្រោមនេះ ពិតជាអាចជួយឲ្យអ្នកហ្វឹកហាត់សមត្ថភាពខួរក្បាលរបស់អ្នកឲ្យដល់កម្រិតកំពូល៖

១) ញាំអាហារបំប៉នល្អៗ ៖ ជាទូទៅ នៅពេលដែលអ្នកហត់ ឬអស់កម្លាំងពីការងារក្ដី អ្នកតែងតែយកគ្រឿងភេសជ្ជៈដែលមកញាំដើម្បីឲ្យមានកម្លាំងឡើងវិញដូចជា កាហ្វេ ទឹកក្រូច ឬទឹកសូដា ទៅវិញដែលវាអាចជួយអ្នកបានត្រឹមតែក្នុងរយៈពេលខ្លីប៉ុណ្ណោះ តែវាក៏បានផ្ដល់ប៉ះពាល់ដល់អ្នកវិញនៅថ្ងៃក្រោយផងដែរ។ ដូចនេះអ្នកអាចជំនួសការញាំភេសជ្ជៈទាំងអស់នេះមកជាការញាំបន្លែ និងផ្លែឈើឲ្យបានច្រើនវិញទើបល្អជាជាង។

២) ហាត់ប្រាណយ៉ាងតិច២០នាទីជារៀងរាល់ថ្ងៃ ៖ មិនថារវល់យ៉ាងណានោះទេ អ្នកត្រូវតែឆ្លៀតពេលឲ្យបាន ហើយការធ្វើលំហាត់ប្រាណនេះទៀតសោត មានច្រើនវិធី អ្នកអាចហាត់ទៅផ្ទះក៏បានដែរ គ្រាន់តែធ្វើការដើរនៅធ្លាខាងមុខផ្ទះ ឬរត់ក៏អាចចាត់ទុកថាការហាត់ប្រាណមួយផ្នែកផងដែរ។ អ្នកត្រូវធ្វើយ៉ាងណាឲ្យខ្លួនរបស់អ្នកមានចលនា និងបែកញើស ព្រោះទាំងអស់នោះហើយគឺសុទ្ធតែជាតិពុលដែលអ្នកមាន។

៣) អានជាប្រចាំ ៖ ការអានមិនត្រឹមតែធ្វើឲ្យយើងទទួលបានចំណេះដឹងបន្ថែមតែប៉ុណ្ណោះទេ តែវាក៏ជួយឲ្យអ្នកមានអារម្មណ៍ថាបានលំហែចិត្តផងដែរ ដោយអ្នកអាចយកសៀវភៅណាដែលមានឈ្មោះល្បីយកមកអាន ឬសៀវភៅណាដែលអ្នកចាប់អារម្មណ៍ក៏បានដែរ គឺព្យាយាមអានឲ្យបានរាល់ថ្ងៃមិនថាតិចឬច្រើនក្ដី ធ្វើយ៉ាងណាឲ្យវាក្លាយទៅជាទម្លាប់ដ៏ល្អមួយ។

៤) បន្ថយការលេងគ្រឿងអេឡិចត្រូនិក និងគេងឲ្យបានគ្រប់គ្រាន់ ៖ មនុស្សភាគច្រើន ទោះបីជាពួកគេមិនមានការមមាញឹកជាមួយការងារផ្សេងៗក៏ដោយ ក៏ពួកគេនៅតែចង់លេង ឬបើកទូរស័ព្ទនិងកុំព្យូទ័ររបស់ពួកគេបន្តិចទើបពួកគេអស់ចិត្ត ហើយតែងតែខកម៉ោងដែលត្រូវចូលគេង ដោយសារថាគ្រឿងទាំងនោះគឺសុទ្ធតែធ្វើឲ្យយើងញៀន ហើយវាក៏ផ្ដល់ផលប៉ះពាល់ធ្ងន់ធ្ងរដល់សមត្ថភាពខួរក្បាលផងដែរ៕

ប្រភព៖ www.bizkhmer.com

Submit a Comment

Your email address will not be published. Required fields are marked *

Show Buttons
Hide Buttons