រឿង៤យ៉ាងដែលអ្នកមិនគួររំពឹងពីមនុស្ស​នៅជុំវិញខ្លួន​អ្នកឲ្យសោះ

brain

វាមិនមែនជារឿងចម្លែកអ្វីនោះទេ ព្រោះថាវារឿងធម្មជាតិមួយសម្រាប់មនុស្សម្នាក់ដែលមានការរំពឹងទុកនៅក្នុងខ្លួនជានិច្ចមិនថាជាមួយមនុស្សនៅជុំវិញខ្លួនឬលទ្ធផលអ្វីម្យ៉ាងនោះទេ តែអ្វីដែលអ្នកគួរចងចាំនោះគឺថា ការដែលមានការរំពឹងទុកខ្ពស់ពេក តែងតែធ្វើឲ្យអ្នកទទួលបាននូវភាពខកចិត្តជារឿយៗនៅពេលដែលអ្វីៗគ្រប់យ៉ាងមិនទៅតាមអ្វីដែលអ្នកគ្រោងទុក។ ហើយខាងក្រោមនេះជាចំណុចមួយចំនួនដែលអ្នកមិនគួររំពឹងទុកពីមនុស្សដែលនៅជុំវិញខ្លួនអ្នកនោះទេ ចៀសវាងការខកចិត្ត៖

១) ពេលវេលាផ្លាស់ប្ដូរ មនុស្សក៏ផ្លាស់ប្ដូរ ៖ ចូរអ្នកកុំរំពឹងឲ្យសោះថា អ្នកដែលអ្នកស្គាល់អ្នកនឹងនៅជាបែបនេះរហូតទៅ វាមិនមែននោះទេ ព្រោះថាវាអាស្រ័យទៅលើបទពិសោធន៍ដែលអ្នកទាំងអស់នោះបានឆ្លងកាត់ផងដែរ ថាតើពួកគេអាចកែប្រែទៅជាយ៉ាងណា។ តែអ្វីដែលសំខាន់ប្រសិនបើអ្នកចង់ឲ្យពួកគេនៅជាបែបដែលអ្នកស្គាល់រហូតទៅ វាគឺរឿងមួយដែលមិនអាចទៅរួចនោះទេ។

២) មិនងាយមាននរណាម្នាក់នៅក្បែរអ្នករហូតនោះទេ ៖ គ្មាននរណាម្នាក់អាចជួយអ្នកបានគ្រប់ពេលវេលាដែលអ្នកត្រូវការពួកគេនោះទេ ដូចនេះប្រសិនបើពួកគេមិនបានមកជួយអ្នកម្ដង ឬពីរដង សូមអ្នកកុំទាន់មានអារម្មណ៍ថាអន់ចិត្តអី ដោយទៅគិតពីពេលមុនៗវិញ តើនៅពេលដែលអ្នកមានបញ្ហាម្ដងៗនោះ ពួកគេបាននៅជួយឬផ្ដល់កម្លាំងចិត្តឲ្យអ្នកដែរឬមួយក៏អត់ទេ?

៣) គ្មានអ្នកស្របតាមចិត្តអ្នករហូតនោះទេ ៖ ទោះបីគំនិត ឬយោបល់របស់អ្នកល្អឥតខ្ចោះយ៉ាងណាក៏ដោយ អ្នកមិនគួររំពឹងថាអ្នករាល់គ្នានឹងគាំទ្រ ក៏ដូចជាយល់ស្របទៅតាមមតិយោបល់របស់អ្នករហូតពេកនោះទេ។ ដូចនេះ អ្នកគួរបើកចិត្តឲ្យទូលាយ ហើយទទួលយកនូវការពិតទាំងអស់នោះផងទៅ ព្រោះថាមនុស្សម្នាក់ៗមានការយល់ឃើញខុសគ្នា ដូចនេះវាពិតជារឿងមួយដែលទៅមិនរួចបើអ្នកចង់ឲ្យអ្នកដទៃមកយល់ស្របជាមួយគំនិតអ្នកគ្រប់ពេលវេលា។

៤) គ្មានអ្នកយល់អារម្មណ៍អ្នកច្បាស់នោះទេ ៖ ពេលខ្លះ រឿងខ្លះ កាលៈទេសៈខ្លះ អ្នកគួរតែបើកការសន្ទនាដ៏ទូលំទូលាយមួយប្រសិនបើអ្នកអ្នកជាមួយមនុស្សដែលនៅជុំវិញខ្លួនមិនការយល់ច្រឡំទៅលើរឿងអ្វីមួយនោះ ព្រោះថាអ្នកខ្លួនអ្នកស្ទើរតែមិនស្គាល់ និងយល់ពីខ្លួនឯងច្បាស់លាស់ផង តើអ្នករំពឹងឲ្យអ្នកដទៃមកយល់ពីអារម្មណ៍របស់អ្នក ក៏ដូចជាយល់ចិត្តអ្នកបានគ្រប់ពេលដោយរបៀបណា?

ប្រភព៖ www.bizkhmer.com

Submit a Comment

Your email address will not be published. Required fields are marked *

Show Buttons
Hide Buttons