ប្រសិន​ជា​អ្នក​​ចង់​ជោគ​ជ័យ​​មុន​អាយុ ​៣០អ្នក​ត្រូវ​តែ​អនុវត្ត​រឿង​ទាំង​នេះ

1-3

ប្រសិនជាអ្នកចង់ជោគជ័យមុនអាយុ ៣០ ខាងក្រោមនេះគឺជាដើមទុនគំនិតដែលលោកអ្នកគួរចាប់ផ្តើមនៅវ័យពីខ្ទង់ ២០ឆ្នាំទៅ។

១) ក្លាហាន១%ជារៀលរាល់ថ្ងៃ ៖ អ្នកណាក៏មានភាពភ័យខ្លាចដែរ។ ប៉ុន្តែ ភាពភ័យខ្លាចនឹងរារាំងអ្នកមិនឲសម្រេចគោលដៅរបស់អ្នក។ ប្រសិនជាអ្នកចង់ជោគជ័យ អ្នកអាចចាប់ផ្តើមជម្នះភាពភ័យខ្លាចម្តងមួយៗ មិនថាវាលំបាកយ៉ាងណាទេ។

២) ទទួលយកខ្លួនឯង ៖ កុំមើលងាយខ្លួនឯង។ អ្នកមានចំណុចពិសេស។ មនុស្សជាច្រើនចូលចិត្តមើលតែផ្លូវអាក្រក់។ ប៉ុន្តែ នេះអាស្រ័យទៅលើការគិតរបស់អ្នកទេ។ បើអ្នកគិតអ្នកអាចធ្វើបាន អ្នកនឹងធ្វើបាន។

៣) ហ៊ានប្រថុយ ៖ ក្រោយពីអាយុ៣០ អ្នកនឹងមានការលំបាកប្រសិនជាអ្នកមិនចាប់ផ្តើមពីឥឡូវ។ ត្រូវហ៊ានប្រថុយធ្វើកិច្ចការណាដែលមានប្រយោជន៍ចំពោះខ្លួនឯង។

៤) កុំធ្វើរឿងពីរក្នុងពេលតែមួយ ៖ ពេលអ្នកធ្វើរឿងពីរក្នុងពេលតែមួយ ឱកាសជោគជ័យគឺតិចណាស់។ ផ្ទុយទៅវិញ ប្រសិនជាអ្នកផ្តោតសំខាន់រឿងមួយ ឱកាសជោគជ័យក៏កើនឡើង។

៥) ធ្វើអ្វីដែលអ្នកមិនធ្លាប់ធ្វើ ៖ ប្រសិនជាអ្នកចាប់ផ្តើមធ្វើអ្វីដែលអ្នកមិនធ្លាប់ធ្វើពីមុន អ្នកនឹងដឹងថា អ្នកអាចសម្រេចកិច្ចការទាំងនេះ។ ហើយ ប្រសិនជាអ្នកកាន់តែធ្វើរាល់អ្វីដែលមនុស្សជោគជ័យធ្វើ អ្នកនឹងក្លាយជាមនុស្សជោគជ័យនៅថ្ងៃណាមួយ៕

ប្រភព៖ www.bizkhmer.com

Submit a Comment

Your email address will not be published. Required fields are marked *

Show Buttons
Hide Buttons