ស្រលាញ់​អ្នក​ចូលចិត្ត​ធ្វើ​ដំណើរ​កម្សាន្ត បាន​ប្រយោជន៍​អ្វី​ខ្លះ?

Promote

ការធ្វើដំណើរកម្សាន្ត គឺជាការទទួលយកបទពិសោធន៍ថ្មីៗបានយ៉ាងលឿនបំផុត។ ការទាក់ទងជាមួយអ្នកដែលដើរកម្សាន្ត ច្រើនជាពិសេស ទៅកាន់បរទេសនោះ អ្នកនឹងមានឱកាស បានរៀន សូត្រ ចំណេះដឹងថ្មីៗ ពីពួកគេ។ នេះជាអ្វីដែលអ្នកត្រូវដឹង៖

១) ងាយចុះសម្រុងជាមួយអ្នកដទៃ ៖ ដោយសារតែការធ្វើដំណើរ ច្រើនជុំវិញពិភពលោក គេ អាចមានឱកាស ជួបប្រទះ មនុស្សច្រើនប្រភេទ ហើយពេលខ្លះពួកគេក៏ជាមនុស្សពិបាកចុះសម្រុងដែរ។ ហេតុនេះហើយ ទោះពួកគេជួបមនុស្សដែលពិបាកនៅជាមួយយ៉ាងណាក្ដី ក៏នៅតែគ្មានបញ្ហាដែរ សម្រាប់ពួកគេ។

២) ជាមនុស្សឯករាជ្យ ៖ យ៉ាងហោចណាស់ពួកគេ បានរៀនមើលថែខ្លួន ឯង នៅឯ ក្រៅប្រទេស ខណៈអ្នកដទៃមិនហ៊ាន នឹងរស់នៅម្នាក់ឯង នោះ។ ហេតុនេះហើយ វាជារឿងស្រួល ដែលមនុស្សជាទីស្រលាញ់របស់អ្នកអាចដឹងថា ពួកគេត្រូវធ្វើដូចម្ដេច ហើយ ចេះរៀនរស់ដោយខ្លួនឯងយ៉ាងណានោះ។

៣) ជាមនុស្សចេះស្រមើស្រមៃ ៖ ភាគច្រើនពួកគេ ជាមនុស្សដែលមានក្ដីស្រមៃ ច្រើន ហេតុនេះហើយ បានជាពួកគេ ចូលចិត្តធ្វើដំណើរកម្សាន្ត ហើយ ពួកគេស្រែកឃ្លានក្នុងការស្វែងរកអ្វីដែលថ្មីសម្រាប់បំពេញជីវិត ឲ្យកាន់តែមានន័យ៕

ប្រភព៖ www.bizkhmer.com

Submit a Comment

Your email address will not be published. Required fields are marked *

Show Buttons
Hide Buttons